ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​១០​នាក់​ថែម​ទៀត ​និង​ប៉ះពាល់​ផ្ទាល់​១៤​នាក់ នៅខេត្តស្វាយរៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​២១ សីហា ២០២១ បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ចំនួន​១០​នាក់ ស្រី​០២​នាក់ «​ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​១៩ ចំនួន​០១​នាក់…

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​២១ សីហា ២០២១ បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ចំនួន​១០​នាក់ ស្រី​០២​នាក់ «​ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​១៩ ចំនួន​០១​នាក់ អ្នក​សង្ស័យ​០២​នាក់​ក្នុង​នោះ​អ្នកដំណើរ​ចូល​មក​ខេត្ត​ម្នាក់​លើ​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​វៀតណាម​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស​ក័​០៦​នាក់​«​វិជ្ជមាន​កូ​វី​ដ​១៩»​។ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​១៤​នាក់ ។

ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ចំនួន​១០​នាក់ ស្រី​០២​នាក់ ជា​សះស្បើយ​ថ្មី​២៩​នាក់ ស្រី​១៣​នាក់ ករណី​ស្លាប់​ថ្មី​០១​នាក់ ។ ស្ត្រី​ឈ្មោះ លុយ សំអាត អាយុ​៧១​ឆ្នាំ ជា​ប្រជាពលរដ្ឋ មាន​ទីលំនៅ​ភូមិ​ស្វាយ​រៀង​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង ក្រុមការងារ​យក​សំណាក​ធ្វើតេស្ត​រហ័ស នៅ​ថ្ងៃ​ទី​១៧ សីហា ២០២១ បាន​ទទួលមរណភាព នៅ​ថ្ងៃ​ទី​២០ សីហា ២០២១ នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ជ្រំ ។

គិត​ត្រឹម​ថ្ងៃ​ទី​២០ សីហា ២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​សរុប​៥,៤៣២​នាក់ ស្រី​២,៩៧១​នាក់ ជា​សះស្បើយ​សរុប​៥,១០៣​នាក់​ស្រី​២,៨២០​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​១៩៥​នាក់​ស្រី​៦៨​នាក់ ។ ករណី​ស្លា​.​ប់​កើនឡើង​១២៧​នាក់ ស្រី​៨០​នាក់ ។

ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​១០​នាក់ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ជ្រំ​០១​នាក់ ទៅ​មន្ទីរពេទ្យ​សាមគ្គី​រំដួល​ចំនួន​២​នាក់​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១៩ ក្រុង​បា​វិត​ចំនួន​០៧​នាក់ ។

សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ចូល​មានការ​ប្រុង​ប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ទៅ​សហគមន៍ រដ្ឋបាល​ខេត្តស្វាយរៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ