ខេត្តតាកែវ ៖ លោកនុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តបានប្រាប់កោះសន្តិភាពយើងអោយដឹងនៅថ្ងៃទី២១ ខែសីហានេះថា ក្រុមគ្រូពេទ្យយើងបានធ្វើតេស្តយកសំណាកនៅលើប្រជាពលរដ្ឋនៅតាមបណ្តាស្រុកក្រុង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនឆ្លងរីករាលដាលច្រើនដដែល មិនទាន់មានការថយចុះសោះគិតមកត្រឹមថ្ងៃនេះ ដោយមានអ្នកឆ្លងថ្មីមានចំនួន៣៧នាក់ ស្រី២៤នាក់។
លោកនុត ស៊ី ណាត ប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តទៀតថា នៅថ្ងៃនេះមានពលករ និងប្រជាពលរដ្ឋធ្វើចត្តាឡីស័កកំរិត២សរុប៤២៦នាក់ ,ស្រី១៩៥ នាក់ ដោយដេកសម្រាកព្យាបាលមាន នៅសេវិនដេអីន: សរុប៦៥នាក់ ស្រី៣៧នាក់ គរុកោសល្យភូមិភាគ សរុប២២៣នាក់ ស្រី៩៥នាក់ ស្រុកប្រតិបត្តិបាទី ៣៣នាក់ ,ស្រី១៦នាក់ មន្ទីរពេទ្យអង្គបុរី២៣ ស្រី១៦នាក់ ស្រុកប្រតិបត្តិគិរីវង់១៤នាក់ , ស្រី៨នាក់ កោះអណ្តែត១៧នាក់ ,ព្រៃកប្បាស៣២នាក់ ,ស្រី១៨នាក់ អង្គរកា៨នាក់ ស្រី៥នាក់ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះអ្នកធ្វើតេស្តវិជ្ជមានករណីថ្មី៣៧នាក់ ស្រី២៤នាក់ ដែលកើតមានឡើងនៅលើស្រុកក្រុងចំនួន៧ របស់ខេត្តតាកែវដោយក្នុងនោះមាន ៖ ១.ស្រុកត្រាំកក់ចំនួន០១នាក់ ២.ស្រុកបាទី០១នាក់ ៣.ស្រុកគិរីវង់៤នាក់ ស្រី ០៤នាក់ ៤.ស្រុកព្រៃកប្បាស ៨នាក់ ស្រី៧នាក់ ៥.ស្រុកអង្គរបុរី ០៩នាក់ ស្រី៤នាក់ ៦.ស្រុកកោះអណ្តែត ៨នាក់ ស្រី០៦នាក់ ៧.ស្រុកទ្រាំង ០៦នាក់ ស្រី៣នាក់ ចំពោះអ្នកដែលមានជំងឺកូវីដទាំង៣៧នាក់នោះ ត្រូវបានអោយសម្រាកព្យាបាលនៅពេទ្យបង្អែកតាមស្រុកនឹងមួយចំនួនទៀតយកមកព្យាបាលនៅគរុកោសល្យខេត្ត ។
ក្នុងនាមលោកជាមន្ទីរជំនាញ សូមអំពាវនាវដល់បងប្អូនយើងដែលមានការប៉ះពាល់ដោយផ្ទាល់ ឬប្រយោលសូមប្រញាប់ទៅធ្វើតេស្តយកសំណាក ដើម្បីពិនិត្យមើលរកជំងឺកូវីដ១៩អោយបានទាន់ពេលវេលា និងសូមអោយបងប្អូនយើងបន្តអនុវត្តតាមកាណែនាំរបស់ក្រសួងសុខាភិបាលពិសេសអនុវត្ថតាមផែនការការពារ ៣កុំ ៣ការពារអោយបានគ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ