ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃទូងស្គរបន្លឺគ្រប់វត្តអារាមទាំង២៤៥វត្ត ក្រោមប្រធានបទ «សូមឲ្យពិភពលោកទាំងមូលរួចផុតពីជម្ងឺរាតត្បាតកូវីដ-១៩និងអំពើជួញដូរមនុស្ស»

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ព្រះសង្ឃ​គណកម្មការ​គ្រូអាចារ្យ​គ្រប់​វត្ត​ចំនួន​២៤៥​វត្ត ក្នុង​ខេត្តស្វាយរៀង​បាន​ទូងស្គរ​វាយ​ជួង​បន្លឺ​សំឡេង ឡើង​យ៉ាង​កងរំពង ដើម្បី​បួងសួង​ឲ្យ​ពិភពលោក​ទាំងមូល រួច​ផុត​ពី​ជម្ងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​ការ​ជួញដូរ​មនុស្ស ។ នេះ​បាន​ធ្វើ​ឡើង…

ខេត្តស្វាយរៀង ៖ ព្រះសង្ឃ​គណកម្មការ​គ្រូអាចារ្យ​គ្រប់​វត្ត​ចំនួន​២៤៥​វត្ត ក្នុង​ខេត្តស្វាយរៀង​បាន​ទូងស្គរ​វាយ​ជួង​បន្លឺ​សំឡេង ឡើង​យ៉ាង​កងរំពង ដើម្បី​បួងសួង​ឲ្យ​ពិភពលោក​ទាំងមូល រួច​ផុត​ពី​ជម្ងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​ការ​ជួញដូរ​មនុស្ស ។

នេះ​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២០​សីហា ២០២១ នៅ​វត្ត​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយ​រៀង និង​គ្រប់​វត្ត​ទាំង​២៤៥​វត្ត ក្នុង​ខេត្តស្វាយរៀង ។

លោក​ទីវ សុភា ប្រធាន​ធម្មការ និង​សាសនា​ខេត្ត​បាន​ឲ្យ​ដឹង​ថា ពិធី​នេះ​យោង​តាម​សេចក្តីណែនាំ​លេខ​១៤/២១ ចុះ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២១ របស់​ក្រសួង​ធម្មការ និង​សាសនា និង​ដោយ​មានការ​ណែនាំ​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង មន្ទីរ​ធម្មការ និង​សាសនា​ខេត្តស្វាយរៀង​បាន​សម្របសម្រួល​វត្ត​ទាំង​២៤៥​វត្ត និង​វិហារ​ស្នាក់​ការ​ថ្វាយបង្គំ​ពា​ហិ​រ​សាសនា​ទាំង​៦០​កន្លែង​ចូលរួម​បន្លឺ​សំឡេង​ស្គរ ជូ​ង កងរំពង នៅ​វេលា​ម៉ោង​៦ និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ ដើម្បី​បួងសួង សូម​ឲ្យ​ពិភពលោក​ទាំងមូល រួច​ផុត​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​អំពើ​ជួញដូរ​មនុស្ស ក្នុង​ឱកាស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២១ ក្រោម​ប្រធានបទ​«​សូម​ឲ្យ​ពិភពលោក​ទាំងមូល​រួច​ផុត​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​អំពើ​ជួញដូរ​មនុស្ស​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ