ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ Delta ច្រើន​ជាងគេ ក្នុង​ចំណោម ២៣ ខេត្ត​-​ក្រុង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១​នេះ​ថា វីរុស​កូ​វី​ដ​១៩ ប្រភេទ​បំប្លែង​ថ្មី ដែល​តា នៅ​កម្ពុជា​យើង…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១​នេះ​ថា វីរុស​កូ​វី​ដ​១៩ ប្រភេទ​បំប្លែង​ថ្មី ដែល​តា នៅ​កម្ពុជា​យើង គិត​ត្រឹម​ថ្ងៃ​ទី​១៩​សីហា បាន​ប៉ះពាល់​ដល់ ២៣​រាជធានី​-​ខេត្ត លើកលែងតែ ២​ខេត្ត​ប៉ុណ្ណោះ គឺ​ខេត្ត​កែប និង​ខេត្តក្រចេះ នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ ក្នុងចំណោម២៥ខេត្ត​-​ក្រុងនៅទូទាំងប្រទេស ។

ក្រសួងសុខាភិបាល​ក៏​បាន​បញ្ជាក់​ថា តាំងពី​ថ្ងៃ​ទី​៣១ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែសីហានេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ​ដែល​តា ចំនួន ៨៣៦​នាក់ (ស្ត្រី ៤០៥​នាក់) អ្នក​ឆ្លង​កូ​វី​ដ ដែល​តា ជា​អ្នកដំណើរ​មក​ពី​បរទេស​តាម​ជើងហោះហើរ ពលករ​ខ្មែរ​ត្រលប់​មក​ពី​ប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ​ភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ជូន​ជី​នៅ​វត្ត និង​សិស្ស ។

ក្រសួងសុខាភិបាល អោយដឹងថា កូ​វី​ដដែល​តា ទាំង​៨៣៦​នាក់ រួម​មាន ៖ ១-​ឧត្តរមានជ័យ ១៦៥​នាក់​, ២-​ភ្នំពេញ ១៦៨​នាក់​, ៣-​សៀមរាប ១៣០​នាក់​, ៤-​បន្ទាយ​មាន​ជ័យ ១១៦​នាក់​, ៥-​ប៉ៃលិន ២៧​នាក់​, ៦-​ព្រះ​វិហារ ៤២​នាក់​, ៧-​បាត់ដំបង ២២​នាក់​, ៨-​ស្វាយ​រៀង ៣០​នាក់​, ៩-​កំពង់ធំ ៣៤​នាក់​, ១០-​ត្បូងឃ្មុំ ១២​នាក់​, ១១-​កំពង់ចាម ១៨​នាក់​, ១២-​រតនគិរី ១០​នាក់​, ១៣-​កំពង់ស្ពឺ ៦​នាក់​, ១៤-​កណ្តាល ២៣​នាក់​, ១៥-​ព្រៃវែង ៣​នាក់​, ១៦-​កំពត ២​នាក់​, ១៧-​ស្ទឹង​ត្រែង ៩​នាក់​, ១៨-​កំពង់ឆ្នាំង ម្នាក់​, ១៩-​ពោធិ៍សាត់ ៤​នាក់​, ២០-​កោះកុង ម្នាក់​, ២១-​មណ្ឌលគិរី ៦​នាក់​, ២២-​ព្រះ​សីហ​នុ ៣​នាក់​, និង​២៣-​តាកែវ ៤​នាក់ ។

បើ​តាម​ក្រសួងសុខាភិបាល​ លទ្ធផល​ខាងលើ​នេះបង្ហាញ​ឲ្យ​ឃើញ​ថា វីរុស​ដែល​តា (Delta) បាន​និង​កំពុង​បន្ត​រាតត្បាត​វាយលុក​ចូល​ក្នុង​សហគមន៍​របស់​យើង ជា​ពិសេស រាជធានី​ភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះ​វិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយ​មាន​ជ័យ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ