ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងជួបគ្រោះរាំងស្ងួតរង​ផល​ប៉ះពាល់​ជាង​២០% នៅបន្ទាយមានជ័យ ខណៈ​ឆ្នាំ​នេះ​បង្កបង្កើន​ផល​ស្រូវ​បាន​២៥​ម៉ឺន​ហិ​កតា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ ក្នុង​ឆ្នាំ​២០២១​នេះ បង្កបង្កើន​ផល​ស្រូវ​បាន​២៥​ម៉ឺន​ហិ​កតា និង​ជួប​គ្រោះ​រាំង​ស្ងួត​រង​ផល​ប៉ះពាល់​ជាង​២០% រហូត​ដល់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១ ។…

បន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ ក្នុង​ឆ្នាំ​២០២១​នេះ បង្កបង្កើន​ផល​ស្រូវ​បាន​២៥​ម៉ឺន​ហិ​កតា និង​ជួប​គ្រោះ​រាំង​ស្ងួត​រង​ផល​ប៉ះពាល់​ជាង​២០% រហូត​ដល់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១ ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០២១​នេះ បាន​បង្កបង្កើន​ផល​ស្រូវ​មាន​ផ្ទៃដី​ជាង​២៥​ម៉ឺន​ហិ​កតា​ក្នុង​នោះ​មាន​ស្រូវ​ប្រភេទ​ស្រូវ​ដើមរដូវ​មាន​ស្រូវ​សែន​ក្រអូប និង​អ៊ី​អ៊ា ផ្ទៃដី​៨​ម៉ឺន​ហិ​កតា ហើយ​ត្រូវ​បាន​ប្រមូល​ផល​ស្រូវ​បាន​លើក​ទី​១​បាន​ប្រមាណ​៣០% ។

លោក​បាន​បញ្ជាក់​ថា ៖ រហូត​ដល់​ខែសីហា ឆ្នាំ​២០២១​នេះ នៅ​ខេត្តបន្ទាយមានជ័យ ជួប​គ្រោះ​រាំង​ស្ងួត​ប៉ះពាល់​ស្រូវ​បណ្តាល​ក្រៀម​ស្វិត​ប្រមាណ​ជាង​២០% នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ដែល​នៅ​ឆ្ងាយ​តំបន់​ទឹក ឬ​គ្មាន​ប្រព័ន្ធ​បញ្ចូល​ស្រូវ​ដែល​ធ្វើ​ប្រ​វ៉ាស និង​ធម្មជាតិ​រង់ចាំ​ទឹកភ្លៀង ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ បាន​បញ្ជាក់​ថា ៖ រហូត​ដល់​ខែសីហា ឆ្នា​២០២១​នេះ ប្រជា​កសិករ​ដែល​នៅ​ជិត​ប្រព័ន្ធ​ទឹកបាន​បញ្ជូន​ស្រូវ​បាន​ទទួលផល និង​ប្រមូល​បាន​ប្រមាណ​ជា​៣០% គឺជា​ប្រភេទ​ស្រូវ​សែន​ក្រអូប និង​ស្រូវ​អ៊ី​អ៊ា​ដែល​ទទួលផល​ក្នុង​១​ហិ​កបាន​ផល​ស្រូវ​៣​តោន​កន្លះ​ទៅ​៤​តោន ។

ការ​បង្កបង្កើន​ផល​ស្រូវ​ដើមរដូវ បើ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ហើយ​ត្រូវ​បង្កបង្កើន​ផល​ស្រូវ​លើក​ទី​២​បន្ត​ទៀត​បើសិនជា​ឆ្នាំ​២០២១​នេះ​ទឹក​គ្រប់គ្រាន់​ការ​បង្កបង្កើន​ផល​ស្រូវ​អាច​ធ្វើ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ