ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​បើក​ថ្នាក់​បង្រៀន​អំពី​ការ​ស្លា.ប់

8 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ជាប់​លេខ​២​លើ​ពិភពលោក ដែល​មាន​មនុស្ស​សម្លា.ប់​ខ្លួន​ច្រើន​ជាងគេ ។ ស្ថិត​ចំពោះ​មុខ​សភាពការណ៍​មនុស្ស​សម្លា.ប់​ខ្លួន​ប្រមាណ​៤០​នាក់ ក្នុង​មួយ​ថ្ងៃ​បែប​នេះ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Hyonwon

កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ជាប់​លេខ​២​លើ​ពិភពលោក ដែល​មាន​មនុស្ស​សម្លាប់​ខ្លួន​ច្រើន​ជាងគេ ។ ស្ថិត​ចំពោះ​មុខ​សភាពការណ៍​មនុស្ស​សម្លាប់​ខ្លួន​ប្រមាណ​៤០​នាក់ ក្នុង​មួយ​ថ្ងៃ​បែប​នេះ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Hyonwon នៅ​ទីក្រុង​សេ​អ៊ូ​ល ក៏​បើក​ថ្នាក់​បង្រៀន​អំពី​ការ​ស្លាប់ ដែល​ថ្នាក់​បង្រៀន​នេះ​ទាក់ទាញ​បាន​យុវជន​ជា​ច្រើន ។ ពេល​ទៅ​ដល់​មជ្ឈមណ្ឌល សិក្ខាកាម​ទាំងអស់​ត្រូវ​សរសេរ​សំបុត្រ​មួយ​ទៅ​មនុស្ស​ជាទី​ស្រ​ទ្បា​ញ់​របស់​ខ្លួន ដោយ​ចង់​ផ្តាំផ្ញើ​យ៉ាងម៉េច​ខ្លះ ចង់​និយាយ​លា​អ្នក​ណាខ្លះ ត្រូវ​សរសេរ​ក្នុង​នោះ​ឱ្យ​អស់ រួច​ហើយ​ចូល​ដេក​ក្នុង​មឈូស​ម្នាក់​មួយ ព្រមទាំង​ឱប​រូបថត​របស់​ខ្លួន​ផង បន្ទាប់​មក​ទៀត​ស្នូរ​ភ្លេង​បុណ្យ​ខ្មោច និង​សំ​ទ្បេ​ង​សូត្រធម៌ ត្រូវ​បាន​បន្លឺ​ទ្បើ​ង​ទ្រហឹង​ដូច​ពិធីបុណ្យ​ខ្មោច​ពិត​ៗ ។ មានអី​ក្រោយ​ពី​ឆ្លងកាត់​នាទី​«​មរណៈ​» បែប​នេះ ស្រាប់តែ ម្នាក់​ៗ​ចាប់ផ្តើម​ខ្លាច​ស្លាប់​ញ័រ​ខ្លួន ហើយ​ប្រឹង​រស់​តទៅ​ទៀត​ទោះ​កំពុង​ពិបាកចិត្ត​យ៉ាងណា​ក៏​ដោយ ។

លុយ​១០០០​ផោន​អេ​ហ្ស៊ី​ប​នៅ​ក្នុង​ពោះ​មនុស្ស
បុរស​អេ​ហ្ស៊ី​ប​លាក់​ឈ្មោះ​ម្នាក់​ចូល​មន្ទីរពេទ្យ​ជា​បន្ទាន់ ដោយសារ​ឈឺពោះ​ប្រកាច់ប្រ​កិន ។ ក្រុម​វេជ្ជបណ្ឌិត​សង្ស័យ​អ្នកជំងឺ​មាន​បញ្ហា​ពោះវៀន​កម្រិត​ធ្ងន់ ក៏​ថត​កាំរស្មី X ។ ប៉ុន្តែ​ហ្វ៊ីល​ថត​កាំរស្មី​បង្ហាញ​ឱ្យ​ឃើញ​មូលហេតុ​នៃ​ការ​ឈឺពោះ​ផ្សេង​ទៅ​វិញ ដែល​មូលហេតុ​នោះ​នាំ​ឱ្យ​អ្នកជំងឺ​ក្រោយ​ពី​ជា​សះស្បើយ ត្រូវ​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សួរ​ចម្លើយ​ទៀត ។

តាម​ពិត​ក្រុម​វេជ្ជបណ្ឌិត​រក​ឃើញ​ក្នុង​ពោះ​អ្នកជំងឺ​មាន​លុយ​ផោន​អេ​ហ្ស៊ី​ប​មួយ​ដុំ​ស្រោប​ដោយ​ស្រោមដៃ​នី​ទ្បុ​ង​ស្តើង ។ ពេល​វះកាត់​យក​លុយ​នោះ​ចេញ​រាប់​ឃើញ​មាន​រហូត​ដល់​១០០០​ផោន​អេ​ហ្ស៊ី​ប​ឯណោះ ។ តាម​មើល​បុរស​នេះ​ធ្លាប់​ផឹកថ្នាំ​បញ្ចុះ​ទម្លាក់​ដុំ​លុយ​ចេញពី​ពោះ​ដែរ តែ​វា​មិន​ចេញ​ទើប​ធ្វើ​ឱ្យ​ឈឺពោះ​ធ្ងន់​បែប​នោះ ។ ក្រោយ​ពេល​ជា​សះស្បើយ​អ្នកជំងឺ​ចម្លែក​នោះ​ត្រូវ​ប៉ូលិស​ហៅ​ទៅ​សួរ​ចម្លើយ តើ​លុយ​១០០០​ផោន​អេ​ហ្ស៊ី​ប​នោះ​ជា​លុយ​រកស៊ី​មានបាន​ដោយ​ខ្លួនឯង ឬ​លុយ​លួច​គេ ? បើ​លុយ​ខ្លួនឯង​ហេតុ​ម៉េច​ចាំបាច់​លេប​ចូល​លាក់​ក្នុង​ពោះ ៕