ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់តាក់ទិក​ខាងលិច​នឹង​ក្លាយជា​តំបន់​រីកចម្រើន​លឿន​បំផុត​ក្នុង​លោក​នៅ​ឆ្នាំ​2092

8 ឆ្នាំ មុន

ទ្វីប​ទឹកកក​សព្វ​ថ្ងៃនេះ​មិន​ត្រូវ​បាន​គេ​មើល​រំលង​ចាប់តាំងពី​សតវត្សរ៍​ទី​២០​មក ប៉ុន្តែ​ឧបទ្វីប​ភាគ​ខាងជើង​របស់​វា​បច្ចុប្បន្ន​នេះ ជាទី​តាំង​លំនៅ​ឋាន​ជា​ច្រើន​អាច​បង្កើត​បានជា​ក្រុង និង​វត្តមាន​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​ឈាន

ទ្វីប​ទឹកកក​សព្វ​ថ្ងៃនេះ​មិន​ត្រូវ​បាន​គេ​មើល​រំលង​ចាប់តាំងពី​សតវត្សរ៍​ទី​២០​មក ប៉ុន្តែ​ឧបទ្វីប​ភាគ​ខាងជើង​របស់​វា​បច្ចុប្បន្ន​នេះ ជាទី​តាំង​លំនៅ​ឋាន​ជា​ច្រើន​អាច​បង្កើត​បានជា​ក្រុង និង​វត្តមាន​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​ឈាន​ទៅ​ដល់​រាប់​លាន​នាក់​ឯណោះ ។ ការ​រលាយ​នៃ​ផ្ទាំង​ទឹកកក​បណ្តាល​ឱ្យ​កើត​មាន​លក្ខខណ្ឌ​រស់នៅ​សម​ស្រប​សម្រាប់​ការ​តាំងទី​លំនៅ​របស់​មនុស្ស​ជា​ទ្រង់ទ្រាយ​ធំ​បាន ។

សូ​ម្បី​តែ​ការ​ធ្វើ​កសិកម្ម និង​ការ​រីក​លូតលាស់​ផលដំណាំ​ឥឡូវ​គឺ​អាច​ធ្វើ​បាន​ហើយ​ក្នុង​តំបន់​ភាគ​ខាងជើង​បំផុត ។ ចំណែក​សីតុណ្ហភាព​ខ្យល់​ក្នុង​តំបន់​ប៉ូ​ល​បាន​កើនឡើង​ច្រើន​ជាង​កន្លែង​ផ្សេង​ទៀត​ក្នុង​ពិភពលោក ។ មាន​ន័យ​ថា ផ្នែក​នៃ​តំបន់​អង់តាក់ទិក​បច្ចុប្បន្ន​នេះ​អាច​ប្រៀបធៀប​ជាមួយនឹង​អាកាសធាតុ​របស់​រដ្ឋ​អា​ឡា​ស្កា ប្រទេស​អុ​ី​ស្លង់ និង​តំបន់​ស្ក​ន់​ឌី​ណា​វី​ភាគ​ខាងជើង ។

កម្រិត​ដ៏​ធំ​នៃ​ជនអន្តោប្រវេសន៍​កំពុង​ដំណើរការ​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ បង្កើត​បានជា​ការ​រស់នៅ​ចម្រុះ និង​វប្បធម៌​ទៅ​កាន់​ទឹកដី​ថ្មី ។ ក្នុង​មធ្យោបាយ​មួយ​ចំនួន​ការ​តាំងទី​លំនៅ​នៃ​តំបន់​អង់តាក់ទិក​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​តាំងទី​នៅ​អា​មេ​រិ​ក​ក្នុង​សតវត្សរ៍​ទី​១៩ និង​២០​។ រីឯ​ក្រុងមាន​ប្រជាជន​ខ្ពស់​ជាងគេ​នឹង​ក្លាយជា​វប្បធម៌ «​ឆ្នាំង​រលាយ​» ស្រ​ដៀង​ទៅ​នឹង​ក្រុង​ញូ​វ​យ៉​ក និង​ក្រុង​ឡុ​ង​ដ៍​ដែរ ៕