ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​​៤នាក់ជុំគ្នាលេងល្បែង​ល្មើសបំរាម ត្រូវឃាត់ខ្លួន​

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​​​ចំនួន​​៤នាក់​ជុំគ្នា​លេងល្បែង​ ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពួក​គេ​បាន​ល្មើស​ទៅ​នឹង​វិធានការ​សុខាភិបាល

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​​​ចំនួន​​៤នាក់​ជុំគ្នា​លេងល្បែង​ ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពួក​គេ​បាន​ល្មើស​ទៅ​នឹង​វិធានការ​សុខាភិបាល ស្រប​ពេល​ជំងឺ​កូ​វី​ដ​១៩​កំពុង​រាតត្បាត​ពាសពេញ​ខេត្តមណ្ឌលគិរី​។

លោក​វរសេនីយ៍ឯក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​មនោ​រម្យ បាន​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​លេងបៀរ​) និងឃាត់ខ្លួន​ស្ត្រី​ចំនួន​​​៤នាក់ នៅ​ចំណុច​ផ្ទះ​យាយ​ចេក ស្ថិត​ក្នុង​​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោរ​ម្យ​ ខេត្តមណ្ឌលគិរី​។

លោក​អធិការ​បន្ត​ថា ​ស្ត្រីទាំង​​៤នាក់​​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​ ​រួម​មាន ១-​ឈ្មោះ ហេង អ៊​ន់ ហៅ​យាយ​ចេក អាយុ​៥៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី (​ជាអ្នកលេងល្បែង និង​ជា​ម្ចាស់ផ្ទះ​) ២-​ឈ្មោះ ឈិ​ត សា​រ៉េ​ត ហៅ​យាយ​ញឹ​ម អាយុ​៧២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី (អ្នកលេងល្បែង) ៣-​ឈ្មោះ តាំង ស្រី​ល័​ក្ខ អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី (អ្នកលេងល្បែង​) ​និង​៤-​ឈ្មោះ ឡុ​ង ចំប៉ា អាយុ​៣០​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី (​អ្នក​ឈរ​មើល​)​។ សមត្ថកិច្ច​​បាន​ដកហូត​វត្ថុ​តាង​បៀចំនួន​៦​ហ៊ូ ។​

​ករណី​​ខាងលើ​នេះ​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕