ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្លាចកាំរស្មី UV បំផ្លាញស្រូវ និងដំណាំ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រជាកសិករខ្លះ បានផ្តើមត្អូញត្អែរ ពីការខូចខាតដំណាំស្រូវដោយសារភាពរំាងស្ងួត គ្មានទឹកភ្លៀង ពិសេសពួកគាត់បារម្ភថា កាំរស្មី UV  ដែលក្រសួងធនធានទឹកប្រកាស…

រាជធានីភ្នំពេញ ៖ ប្រជាកសិករខ្លះ បានផ្តើមត្អូញត្អែរ ពីការខូចខាតដំណាំស្រូវដោយសារភាពរំាងស្ងួត គ្មានទឹកភ្លៀង ពិសេសពួកគាត់បារម្ភថា កាំរស្មី UV  ដែលក្រសួងធនធានទឹកប្រកាស អាចកាន់តែធ្វើឲ្យស្រូវ និងដំណាំរបស់គាត់ដែលកំពុងខ្វះទឹកស្រាប់នោះកាន់តែស្វិតលឿនខាតបង់ថវិកា ។ កសិករនៅជាយក្រុងភ្នំពេញ ក្នុងខណ្ឌកំបូល និយាយថា ភាពរំាងស្ងួតមួយរយៈនេះ បានធ្វើឱ្យស្រូវអ្នកភូមិមួយចំនួនស្វិតក្រៀមអស់ ចំណែកមួយចំនួនតូចដែលនៅក្បែរប្រភពទឹកត្រពាំង អូរ អាចរស់បានតែកសិករត្រូវចំណាយទុនច្រើនបូមទឹកដាក់ស្រែ ។ យ៉ាងណាមិញត្រពាំងដែលជាទីពឹងរបស់អ្នកភូមិ កន្លងមកគ្រាន់យកមកប្រើប្រាស់ប្រចំាថ្ងៃ លុះត្រូវបូមទឹកដាក់ស្រូវបែបនេះ ក៏ចាប់ផ្ដើមរឹងស្ងួតទៀត ។

អ្នកស្រុកនិយាយថា ឆ្នាំនេះអាកាសធាតុក្តៅ និងរំាងស្ងួតគ្មានភ្លៀង  មិនអំណោយផលដល់ការដាំដុះសោះ ។ ម្យ៉ាងទៀតកាំរស្មី UV ដែលកំពុងមានឥទ្ធិពលក៏បង្កការរម្ភប៉ះពាល់សុខភាព ខូចខាតដំណាំស្រូវរបស់អ្នកភូមិផងដែរ ។ 

ក្រសួងធនធានទឹក ឧត្តុនិយមបានជូនដំណឹងថា តំបន់ឥណ្ឌូចិនចាប់ពីថ្ងៃទី ១៨ ដល់ ២៤ សីហា ឆ្នាំ ២០២១ នេះ នឹងទទួលរងឥទ្ធិពលកាំរស្មី UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្នចន្លោះចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ២ រសៀល ។ ក្រសួងបញ្ជាក់ថា កាំរស្មី UV បង្កហានិភ័យដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។

ពលរដ្ឋម្នាកទៀតនៅខណ្ឌកំបូល និយាយថា កសិករជាច្រើននាក់ទៀតបានកំពុងរង់ចំាទឹកភ្លៀងដោយនៅពេលនេះមិនអាចផ្តើមស្ទូងបានឡើយដោយសារគ្មានទឹកក្នុងស្រែ ។ អ្នកស្រីនិយាយថា កាំរស្មី UV អាចនឹងធ្វើឲ្យដីស្រែកាន់តែបែកក្រហែង ។ 

នៅមុខនេះអ្នកសារព័ត៌មានរបស់យើងក៏បានចុះទៅដល់តំបន់ខ្លះរបស់ខេត្តកំពង់ស្ពឺដែរ ។ កសិករនៅទីនោះត្អូញដែលថា ឆ្នាំនេះពួកគាត់ជួបគ្រោះរំាងស្ងួតដែលកំពុងធ្វើឲ្យខូចខាតដំណាំស្រូវជាច្រើន ។

ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០២១ គិតដល់ខែសីហានេះក្រសូងកសិកម្មថា លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ៧០១ ១៨៩ ហិកតា ស្មើនឹង ៩៩,៤០% លើសឆ្នាំមុន ១២៩ ៤៤៩ ហិកតា ។ លទ្ធផលស្ទូង និងព្រោះសម្រេចបានចំនួន ២ ៦៥៨ ៧៥៦ ហិកតា ស្មើនឹង ១០១,៩០% នៃផែនការ ២ ៦០៩ ០៦៥ ហិកតា លើសឆ្នាំមុន ២០៦ ៨៧០ ហិកតា ។ ក្រសួងកសិកម្មបានសន្និដ្ឋានថា រហូតមកដល់សប្តាហ៍ទី ៣ ក្នុងខែសីហានេះ ស្ថាន ភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ២ ៦៥៨ ៧៥៦ ហិកតា ស្មើនឹង ១០១,៩០ ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ៕ ដោយ ៖ ថាវី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ