ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ថ្ងៃ​ឆ្លង​កូ​វី​ដ​៣១៤​នាក់ ភាគច្រើន​ឆ្លង​ក្នុង​សហគមន៍ និង​ពលករ​មក​ពី​ថៃ​នៅ​ខេត្តបន្ទាយមានជ័យ

2 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ​រយៈពេល​១​ថ្ងៃ អ្នក​ឆ្លង​កូ​វី​ដ​១៩​មាន​ចំនួន​៣១៤​នាក់ ក្នុង​នោះ​មាន​ប្រភេទ​ដែល​តា ចំនួន​១១៤​នាក់ និង​ស្លា​.​ប់​កើនឡើង​១២៣​នាក់ នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ…

បន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ​រយៈពេល​១​ថ្ងៃ អ្នក​ឆ្លង​កូ​វី​ដ​១៩​មាន​ចំនួន​៣១៤​នាក់ ក្នុង​នោះ​មាន​ប្រភេទ​ដែល​តា ចំនួន​១១៤​នាក់ និង​ស្លា​.​ប់​កើនឡើង​១២៣​នាក់ នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ ។

លោក​វេជ្ជបណ្ឌិត រឿ​ន សុធី អនុប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ ខេត្តបន្ទាយមានជ័យ​រយៈពេល​១​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​មាន​ចំនួន​៣១៤​នាក់ ក្នុង​នោះ​មាន​ប្រភេទ​ដែល​តា ចំនួន​១១៤​នាក់ និង​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ដែល​ឆ្លង​កូ​វី​ដ​១៩​មាន​ចំនួន​៣២​នាក់ ហើយ​ស្លា​.​ប់​កើនឡើង​១២៣​នាក់ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្នុង​ចំណោម​អ្នក​ដែល​ឆ្លង​កូ​វី​ដ​១៩​រយៈពេល​១​ថ្ងៃ មាន​ចំនួន​៣១៤​នាក់ ភាគច្រើន​ឆ្លង​ក្នុង​សហគមន៍ ក្រុង​សិរី​សោភ័ណ និង​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​ដែល​ត្រូវ​បាន​រក​ឃើញ​ត្រូវ​បាន​កំពុង​ព្យាបាល​ក្នុង​មណ្ឌល​នៅ​ខេត្តបន្ទាយមានជ័យ ។

លោក​វេជ្ជ​ប​ណ្ដិ​ត រឿ​ន សុធី បាន​បញ្ជាក់​ថា ៖ ព្រឹត្តិការ​សហគមន៍ ២០ កុម្ភៈ ២០២១ នៅ​ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​មាន​ចំនួន​១៦.១៨៣​នាក់ ស្រី​៧.៧៣៩​នាក់ ជា​សះស្បើយ​មាន​ចំនួន​១២.០៧៧​នាក់ ស្រី​៥.៩៧២​នាក់ និង​កំពុង​ព្យាបាល​មាន​ចំនួន​៣.៧៦២​នាក់​ស្រី​១.៦២២​នាក់ មាន​អ្នក​ស្លាប់​ដោយ​កូ​វី​ដ​១៩​មាន​ចំនួន​១២៣​នាក់ ស្រី​៦៧​នាក់ ជនជាតិ​បរទេស​ចំនួន​៦​នាក់ ៕