ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មី ១៦នាក់​ថែមទៀត និងជាសះស្បើយ ២៨នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ១៦​នាក់…

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ១៦​នាក់ ( ស្រី ៦​នាក់​)​។ ក្នុងនោះ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ២​នាក់ អ្នក​សង្ស័យ ២​នាក់ លើ​អ្នកដំណើរ​ចូលមកក្នុង​ខេត្ត ដែលជា​ជាង​ធ្វើ​ផ្ទះ ៨​នាក់ លើ​អ្នក​មកពី​ខេត្តមណ្ឌលគិរី ម្នាក់ និង​ពលករ​មកពី​ប្រទេស​ថៃ ចំនួន ៣​នាក់​។ រីឯ​អ្នកជា​សះស្បើយ​ថ្មី ចំនួន ២៨​នាក់ (​ស្រី ១៥​នាក់​)​។​

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១៦​នាក់ ត្រូវបាន​បញ្ជូន ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ៣​នាក់ បញ្ជូនទៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ១៣​នាក់​។​

​គិត​ត្រឹម​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ នៅ​ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៥,៤១៧​នាក់ (​ស្រី ២,៩៦៩​នាក់​) ជាសះស្បើយ​សរុប ៥,០៤៤​នាក់ (​ស្រី ២,៧៩១​នាក់​) កំពុង​សម្រាក​ព្យាបាល​ចំនួន ២៤១​នាក់ (​ស្រី ៩៦​នាក់​)​។ ករណី​ស្លាប់​កើនឡើង ១២៥​នាក់ ស្រី ៧៩​នាក់​។

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​ប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ទៅ​សហគមន៍​។ អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

​ប្រសិនបើ​មាន​រោគសញ្ញា ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ #​កូ​វីដ​១៩(#COVID-19) ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅយក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត តាម​លេខ​ទូរ​សព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការបន្ត​។​

​សម្រាប់​អ្នក ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​ទាំងនោះ​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ