ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! បាត់​ពី​ផ្ទះ​១​យប់ បងប្រុស​ដើរ​រក​មិនឃើញ លុះ​ព្រឹក​ឡើង​ផ្អើល​ឆោឡោ​ក្រោយ​ផ្ទះ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

បុរស​ម្នាក់​ដើរ​លេង​រាល់​តែ​ថ្ងៃ​ពេក ក៏​ត្រូវ​បង​បង្កើត​ជេរ​ស្តីបន្ទោស និង​ដកហូត​យក​ទូ​ស័ព្ទ​ដៃ​មួយ​គ្រឿង​មិន​ឱ្យ​ប្រើ​ឡើយ ធ្វើ​ឱ្យ​បុរស​រូប​នេះ​ដើរ​ចេញ​បាត់​ពី​ផ្ទះ​មួយ​យប់ លុះ​នៅ​ព្រឹក

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដើរ​លេង​រាល់​តែ​ថ្ងៃ​ពេក ក៏​ត្រូវ​បង​បង្កើត​ជេរ​ស្តីបន្ទោស និង​ដកហូត​យក​ទូ​ស័ព្ទ​ដៃ​មួយ​គ្រឿង​មិន​ឱ្យ​ប្រើ​ឡើយ ធ្វើ​ឱ្យ​បុរស​រូប​នេះ​ដើរ​ចេញ​បាត់​ពី​ផ្ទះ​មួយ​យប់ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​បុរស​រូប​នេះ​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​ជាប់​នឹង​ដើមឈើ​ខាងក្រោយ​ផ្ទះ​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ សោម ផល ត្រូវជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ សោម ភាក់ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើ​ក​ហេតុ នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២១ ដោយ​គាត់​ឃើញ​ប្អូន​ដើរ​លេង​ពេក រូប​គាត់​ក៏​ជេរ​ស្តីបន្ទោស​ឱ្យ​ឈប់​ដើរ​លេង ហើយ​ក៏​ដកហូត​យក​ទូ​ស័ព្ទ​ដៃ​មួយ​គ្រឿង​ផង​ដែរ​។

ក្រោយ​ពី​ជេរ​ស្តីបន្ទោស​រួច និង​ដកហូត​ទូរស័ព្ទ​ដៃ​ពី​ប្អូនប្រុស​របស់​ខ្លួន​រួច ប្អូនប្រុស​គាត់​ក៏​បាន​ដើរ​ចេញពីផ្ទះ​បាត់ ហើយ​រូប​គាត់ (​បងប្រុស​) បាន​ដើរ​តាម​រក និង​សួរនាំ​តាម​មិត្តភក្តិ​របស់​ប្អូន​ដែរ តែ​ក៏​មិនឃើញ​ដែរ លុះ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​ប្អូនប្រុស​យក​ខ្សែ​គោ​ពណ៌​ស ប្រវែង​៥​ម៉ែត្រ មក​ច​.​ង​.​ក​ខ្លួន​ជាប់​នឹង​ដើមឈើ ដែល​មាន​កម្ពស់​៤​ម៉ែត្រ​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ហើយ​។

អាវុធហត្ថ​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​រួច​មក ទើប​សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​ច​.​ង​.​ក​ខ្លួនឯង​ពិតប្រាកដ​មែន ។ ក្រោយ​ពី​ពិនិត្យ​រួច​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ