ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចាំមានលុយច្រើនបានសន្សំ មួយជីវិតគ្មានលុយឡើយ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើទោះបីគ្រប់គ្នាបាននិយាយថា មានតែការសន្សំសំចៃទេទើបមានលុយសល់ ប្រាក់ខែ ឬការកចំណូលបានមកអាចសល់ ប៉ុន្តែការសន្សំនិយាយស្រួលការធ្វើមិនងាយឡើយ ។ មនុស្សជាច្រើនគិតថា ចាំពេលមានលុយច្រើនចាំសន្សំ…

រាជធានីភ្នំពេញ ៖ បើទោះបីគ្រប់គ្នាបាននិយាយថា មានតែការសន្សំសំចៃទេទើបមានលុយសល់ ប្រាក់ខែ ឬការកចំណូលបានមកអាចសល់ ប៉ុន្តែការសន្សំនិយាយស្រួលការធ្វើមិនងាយឡើយ ។ មនុស្សជាច្រើនគិតថា ចាំពេលមានលុយច្រើនចាំសន្សំ បើចំាដូច្នេះមួយជាតិនេះប្រាកដជាគ្មានលុយឡើយ ។

មិនបាច់អ្នកឯកទេសនិយាយនោះទេ បើគេបើកមើលវចនានុក្រមខ្មែរក៏ដឹងដែរ ។ សន្សំ គឺការប្រមែលប្រមូលពីតិចឲ្យទៅច្រើន ។ បើតាមទ្រឹស្តីអ្នកមានបទពិសោធន៍ក្នុងការសន្សំនេះ គេណែនាំថា ចូរកុំគិតថា ចាំបានលុយច្រើនចាំសន្សំ ឬ មានគម្រោងថា សន្សំ ១ ថ្ងៃ ១០ ម៉ឺន ឬ ៥ ម៉ឺនរៀលនោះ ។បើថ្ងៃនេះមានមួយរយរៀលចូលសន្សំមួយរយរៀលទៅ ។ តាមពិតការកំណត់តួលេខក្នុងការសន្សំវាល្អហើយ តែត្រូវគិតដែរថា បើថ្ងៃនេះមិនអាចសន្សំពីមួយរយរៀលដែលមាននោះទេ គណនីសន្សំរបស់អ្នកនឹងមិនមានមួយរយរៀលនៅថ្ងៃនេះ ដើម្បីឈានទៅមានពីររយរៀលនៅថ្ងៃស្អែកឡើយនិងមាន ១០០ ដុល្លារនៅខែក្រោយឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ