ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភូមិ​គិរី​អភិវឌ្ឍន៍​​ដែល​​ទើប​បង្កើត​ឡើង​ថ្មី​នេះកំពុង​ខ្វះ​ខាត​អ្វីខ្លះ?

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភូមិ​គិរី​អភិវឌ្ឍន៍​គឺជា​ភូមិ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ថ្មី​ក្នុង​អំឡុង​ឆ្នាំ​២០១៥ បើ​គិត​មក​ដល់​ពេល​នេះ​ មាន​រយៈ​ពេល​៦​ឆ្នាំ​ហើយ ដែល​បាន​អភិវឌ្ឍន៍​ជា​បណ្តើរ​ៗ ដោយ​មាន​សាលារៀន មណ្ឌល​សុខភាព និង​ផ្លួ​វ​ថ្នល់​មួយ​ចំនួន​កំពុង​តែ​រៀប​ចំ​កសាង​ឱ្យ​ក្លាយជា​ភូមិ​មួយ​មាន​ស្តង់ដា​ដូច​គេ ព្រោះថា​…

ខេត្តកំពង់ឆ្នាំង ៖ ភូមិ​គិរី​អភិវឌ្ឍន៍​គឺជា​ភូមិ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ថ្មី​ក្នុង​អំឡុង​ឆ្នាំ​២០១៥ បើ​គិត​មក​ដល់​ពេល​នេះ​ មាន​រយៈ​ពេល​៦​ឆ្នាំ​ហើយ ដែល​បាន​អភិវឌ្ឍន៍​ជា​បណ្តើរ​ៗ ដោយ​មាន​សាលារៀន មណ្ឌល​សុខភាព និង​ផ្លួ​វ​ថ្នល់​មួយ​ចំនួន​កំពុង​តែ​រៀប​ចំ​កសាង​ឱ្យ​ក្លាយជា​ភូមិ​មួយ​មាន​ស្តង់ដា​ដូច​គេ ព្រោះថា​ ​ភូមិ​នេះ កើត​ថ្មី​លើ​ដី​ថ្មី​ដែល​ជា​ដី​សម្បទាន​សង្គមកិច្ច ។ យ៉ាងនេះ​ក្តី អាជ្ញា​ធរ​ភូមិ​បាន​បញ្ជាក់​ថា កំពុង​ខ្វះខាត​ទឹក​ស្អាត និង​អគ្គី​ស​នី ប្រើប្រាស់ ស្នើ​សុំ​អាជ្ញាធរ ស្រុក​ខេត្ត និង​ក្រសួង​ពាក់​ព័ន្ធ​ជួយ​អន្តរាគមន៍​ ។

លោក ស៊ុំ សុវណ្ណ មេ​ភូមិ​គិរី​អភិវឌ្ឍន៍​បាន​បញ្ជាក់​ថា ភូមិ​គិរី​អភិវឌ្ឍន៍ គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​ឈាន​ឡើង ស្រុក​សាមគ្គី​មាន​ជ័យ គឺជា​ភូមិ​បង្កើ​ត​ឡើង​នៅ​ឆ្នាំ​២០១៥ ដែល​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាន​ជ្រើសរើស​ប្រជាពលរដ្ឋ​ក្រីក្រ​កំរិត​១ ចេញ​ឃុំ​ឈាន​ឡើង ហើយ​ចាប់​ឆ្នោត ដើម្បី​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច សង់​លំនៅ​ឋាន​ចែក​ដីស្រែ​ចំការ ។ បើ​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​៦​ឆ្នាំ​ហើយ ។​ បច្ចុប្បន្ន​ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​២៣៨​គ្រួសារ មាន​ប្រជាពលរដ្ឋ សរុប​ចំនូ​ន​១១៤២​នាក់ , មុខរបរ​ភាគច្រើន​គឺ​ធ្វើស្រែ​និង​ចម្ការ ។ សមិទ្ធិ​ផល​នៅ ក្នុងភូមិ​រួម​មាន សា​លាប ឋ​ម​សិក្សា​គី​រី​អភិវឌ្ឍន៍​១ ខ្នង មាន ៥ បន្ទប់ មាន​សិ​ស្សា​នុ សិស្ស​ប្រមាណ ៨០ នាក់ មាន​គ្រូបង្រៀន ៥ នាក់ , មាន​មណ្ឌល​សុខភាព ១ ខ្នង មាន​ទី​ស្នាក់ ការ​ភូមិ​១​ខ្នង នឹង​មាន​ហេ​ដ្ឋា​រ​ច នា​សម្ព័ន្ធ​ផ្លូវលំ ខ្វែង​នៅ​ក្នុងភូមិ​មួ យ​ចំនួន​ផង​ដែរ ។

ចំពោះ​គោលដៅ​របស់​ភូមិ​គី​រី​អភិវឌ្ឍន៍ ចង់​បង្កើត​ឱ្យ​មាន​សហគមន៍​ទេសចរណ៍​មួយ ដើម្បី​រក​ចំណូល​សម្រាប់​អភិវឌ្ឍន៍​ភូមិ​ឱ្យ​កាន់​តែ​ប្រសើរ ព្រោះ​សព្វថ្ងៃ​នៅ​តំបន់​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​មក​ច្រើន​ណាស់ ជា​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ ជាប់​ពី​ជាង​៥០០​នាក់​ឡើង​។ ប៉ុន្តែ​អ្វី​ដែល​ជួប​ការ​លំបាក សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​គឺ ទឹក​និង​ភ្លើង​អគ្គិស​នី ដែល​ពុំ​ទាន​មាន​ប្រើប្រាស់​នៅឡើយទេ ។​ ដោយហេតុ​នេះ​ហើយ ក្នុង​នាម​ អាជ្ញាធរ​ភូមិ​ជំនួស​ឱ្យ​ប្រជាពលរដ្ឋ សូម​សំណូមពរ ដល់​អាជ្ញាធរ ស្រុក ខេត្ត និង​ក្រសួង​ពាក់​ព័​ន្ឋ ជួយ​អភិវឌ្ឍន៍​ទឹក​ស្អាត និង​អគ្គិសនី​ក្នុងភូមិ​ថ្មី​នេះ​ផង ​ព្រោះថា​បើ​មានទឹក​មាន​ភ្លើង​ក្នុងភូមិ​ពិតជា​មានការ​រីក​ចំរើន​ជា​ពុំខាន​។

សូម​បញ្ជាក់​ថា​៖ បច្ចុប្បន្ន ភូមិ​បង្កើត​ថ្មី​នេះ មានទឹក​ប្រើប្រាស់ គឺ​បាន​មក​ពី​សំណង់​ធារាសាស្ត្រ ស្ទាក់​មួយ​កន្លែង ជាប់​នឹង​ជើងភ្នំ ដែល​អាច​តំកល់​ទឹក​ទុក ឱ្យ​បងប្អូន​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន ។ ប៉ុន្តែ​ទំនប់​ស្ទាក់​ទឹក​នេះ មិន​អាច​ផ្គត់ផ្គង់​ទឹក ធ្វើស្រែ​ប្រាំង​វស្សា ឬ​បំរើ​ឱ្យ​វិស័យ​កសិកម្ម​ខ្នាត​ធំ​បាន​ទេ​៕​

អត្ថបទសរសេរ ដោយ