ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ក្រសួង​ឃាត់ខ្លួន​ជនជាតិវៀតណាម​២​នាក់​ពាក់ព័ន្ធ​បទល្មើស​ បូមខ្សាច់

13 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ នគរបាល​ក្រសួង​មហា ផ្ទៃ កាលពី​ថ្ងៃ​ទី​១០ ឧសភា បាន​ឃាត់ខ្លួន​ជន ជាតិ​យួន​២​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង ខេត្ដកណ្ដាល ដោយ​ចោទប្រកាន់​ពី​បទ​រកស៊ី បូម​ខ្សាច់កណ្ដាល​ទន្លេមេគង្គ ត្រង់​ចំណុច​ភូមិ សាស្ដ្រ​ឃុំ​សណ្ដា និង​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក ដែក ខេត្ដកណ្ដាល ។ នេះ​ជា​ប្រការ​គួរ​ឱ្យ ហួសចិត្ដ​ពេក​ណាស់ ដែល​ជនបរទេស​មក បំផ្លាញ​ធនធានធម្មជាតិ ហើយ​ទើបតែ​ត្រូវ ចាប់ខ្លួន ។ ជនជាតិ​យួន​២​នាក់​នេះ​ម្នាក់​ឈ្មោះ​វិ​ន យ៉ុ​ង​ង្វៀ​ង

ខេត្ដកណ្ដាល ៖ នគរបាល​ក្រសួង​មហា ផ្ទៃ កាលពី​ថ្ងៃ​ទី​១០ ឧសភា បាន​ឃាត់ខ្លួន​ជន ជាតិ​យួន​២​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង ខេត្ដកណ្ដាល ដោយ​ចោទប្រកាន់​ពី​បទ​រកស៊ី បូម​ខ្សាច់កណ្ដាល​ទន្លេមេគង្គ ត្រង់​ចំណុច​ភូមិ សាស្ដ្រ​ឃុំ​សណ្ដា និង​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក ដែក ខេត្ដកណ្ដាល ។ នេះ​ជា​ប្រការ​គួរ​ឱ្យ ហួសចិត្ដ​ពេក​ណាស់ ដែល​ជនបរទេស​មក បំផ្លាញ​ធនធានធម្មជាតិ ហើយ​ទើបតែ​ត្រូវ ចាប់ខ្លួន ។ ជនជាតិ​យួន​២​នាក់​នេះ​ម្នាក់​ឈ្មោះ​វិ​ន យ៉ុ​ង​ង្វៀ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ម្នាក់ ទៀត​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​យិ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​*​មានស្រុក​កំណើត​នៅ​ប្រទេស វៀតណាម បច្ចុប្បន្ន​រស់នៅ​លើ​ទូក​រកស៊ី​បូមខ្សាច់ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនជាតិ​យួន ២​នាក់​ខាងលើ​​ប៉ូលិស​ក្រសួងមហាផ្ទៃ​បាន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃាត់ ទូក​ម៉ាស៊ីន​សំរាប់​បូម​ខ្សាច់​លក់​ចំនួន​១​គ្រឿង ផង​ដែរ ។

លោក​វរសេនីយ៍ទោ​ឈាង មុនី ប្រធាន ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន ជនជាតិ​យួន​ឈ្មោះ​វិ​ន យ៉ាំ​ង​ង្វៀ​ង និង ង្វៀ​ង យ៉ាំ​ង​យិ​ន នេះ​ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង របស់​ក្រុមហ៊ុន​២ គឺ​ក្រុមហ៊ុន​ស៊ែ​ន​រី​សួ​ស ខូ អិ​ល​ធី​ឌី និង​ក្រុមហ៊ុន DIAMOND SUN Co.,Ltd ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម បូម​ខ្សាច់​នៅ​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​នោះដែរ ។ លោក​វរសេនីយ៍ទោ​ឈាង មុនី បាន ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជន ជាតិ​យួន​ទាំង​២​នាក់​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ដកណ្ដាល រីឯ​ទូក​ម៉ាស៊ីន​ពាក់ព័ន្ធ​រក ស៊ី​បូម​ខ្សាច់​លក់​អត់​មានច្បាប់​១​គ្រឿង​នោះត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាលស្រុក​លើក​ដែក​ ។