ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មៀនប៉ៃលិនក្លាយជាកាដូ និងរបស់ហ្វ្រីសម្រាប់សេវាកម្មមួយចំនួននៅភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពីមានយុទ្ធនាការទិញមៀនប៉ៃលិន ដើម្បីសង្រ្គោះការខាតបង់ដល់អ្នកដំា ក្រោយពីកសិផលមួយប្រភេទគ្មានទីផ្សារដោយប្រទេសថៃមិនទទួលទិញមក កសិកអាចលក់មានពី ២៥០០ រៀល ទៅ ៤០០០រៀលក្នុងមួយគីឡូក្រាម…

រាជធានីភ្នំពេញ ៖ ក្រោយពីមានយុទ្ធនាការទិញមៀនប៉ៃលិន ដើម្បីសង្រ្គោះការខាតបង់ដល់អ្នកដំា ក្រោយពីកសិផលមួយប្រភេទគ្មានទីផ្សារដោយប្រទេសថៃមិនទទួលទិញមក កសិកអាចលក់មានពី ២៥០០ រៀល ទៅ ៤០០០រៀលក្នុងមួយគីឡូក្រាម ហើយបច្ចុប្បន្ននេះមៀនប៉ៃលិនបានក្លាយជារបស់ដែលគេធ្វើកាដូជូនគ្នា ក្លាយជារបស់ថែមសម្រាប់សេវាកម្មនានា ពីព្រោះថា ក្រុមអាជីវករ មន្រ្តីរាជការ រហូតដល់ប្រមុខរាជរដ្ឋាភិបាលបានអន្តរាគមន៍ជួយសង្រ្គោះផ្លែឈើមួយប្រភេទនេះ យកទៅបម្រើសកម្មភាពមនុស្សធម៌ និងជំនួយផ្សេងៗ ។

លោក សួន ជុំ កសិករដាំមៀនប៉ៃលិនជិត ១០ ហិកតា នៅខេត្តប៉ៃលិនបានឱ្យដឹងថា នៅមុននេះលោកព្រួយបារម្ភពីទីផ្សារមៀន ខណៈមិនអាចនាំចេញទៅកាន់រោងចក្រនៅប្រទេសថៃ ដូចរាល់ឆ្នាំបាន ។ ប៉ុន្តែក្រោយមានការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលក្នុងការជួយប្រមូលទិញពីកសិករ និងសប្បុរសជននានាមកធ្វើឱ្យពួកអ្នកដាំមៀនចាប់ផ្ដើមមានក្ដីសង្ឃឹមឡើងវិញ ។

កសិករខាងលើបន្តថា ការប្រមូលទិញមៀនពីកសិករនៅពេលនេះមានតម្លៃទាបជាងទីផ្សារនាំចេញទៅប្រទេសថៃបន្តិច តែកសិកធូរចិត្តជាង ។ ធូរចិត្តការទិញពេលកន្លងមកឈ្មួញរើសតែមៀនធំល្អ តែការទិញពេលនេះយកទំាងអស់ ទំាងតូចទំាងធំ ។

ប្រភពពីកសិករផ្សេងទៀតឲ្យដឹងថា បើឈ្មួញ ឬសប្បុរសជនចុះទៅទិញដើម្បីហូប និងចែកចាយគ្នា កសិករអាចលក់ពី ៤ ពាន់រៀលក្នុងមួយគីឡូក្រាម តែក្រុមពលរដ្ឋដែលជួយកសិករប្រភេទនេះ ពួកគាត់ក៏រើសតែមៀនល្អៗស្រស់ដែរ ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានបញ្ជាឲ្យកងកម្លាំងចុះទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនប៉ៃលិនបាន ។ សម្តេចនឹងយកមៀនប៉ៃលិនទំាងនោះទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ ។

ចំណែកខាងពាណិជ្ជករ មន្រ្តីរាជការដែលចូលរួមជួយទិញមៀនពីអ្នកដាំនៅជាប់ព្រំដែនថៃនោះខ្លះ យកមកចែកចាយឲ្យមិត្តភ័ក្តិ អ្នកជំនួយដូចគ្នាទទួលទាន ឬជួយលក់បន្ត ។ នៅក្នុងនោះគេង្កេតឃើញថា ផ្លែមៀនប៉ៃលិន បានក្លាយជាសេវាបន្ថែមលើអាជីវកម្មមួយចំនួន មានដូចជាទិញកាហ្វេពីរកែវ ថែមជូនមៀនប៉ៃលិនពិសារ ។

សម្តេសតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អន្តរាគមនសម្តេចពេលនេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេកហើយសម្តេចក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ