ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ប្រមោយដំរី ៣​ខ្សែ បង្ហាញខ្លួន​លើ​ផ្ទៃសមុទ្រ​ខាងក្រៅ​កោះ​ព្រាប តំបន់​ទំនប់​រលក

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ​ព្យុះ​ប្រមោយដំរី ៣​ខ្សែ បង្ហាញខ្លួន​នៅ​លើ​ផ្ទៃសមុទ្រ ខាងក្រៅ​កោះ​ព្រាប នៃ​តំបន់​ទំនប់​រលក ក្នុង​ក្រុងព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃ​១៨ សីហា…

ខេត្ត​ព្រះ​សីហ​នុ ៖ ​ព្យុះ​ប្រមោយដំរី ៣​ខ្សែ បង្ហាញខ្លួន​នៅ​លើ​ផ្ទៃសមុទ្រ ខាងក្រៅ​កោះ​ព្រាប នៃ​តំបន់​ទំនប់​រលក ក្នុង​ក្រុងព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃ​១៨ សីហា ២០២១ ប៉ុន្តែ​សំណាងល្អ ព្យុះ​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​តាម​សមុទ្រ និង​អ្នកនេសាទ​ទេ ។

មន្ត្រី​ជំនាញ ធ្លាប់​ព្រមាន​ថា ព្យុះ​នេះ​អាច​វាយប្រហារ​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ និង​អ្នកនេសាទ​ជាដើម បើ​គេចខ្លួន​គេច​ចេញ​មិន​ទាន់​ពីមុខ​ផ្លូវ​របស់​វា ប៉ុន្តែ​ពុំ​សូវ​ខ្លាំង​ដូច​នៅ​លើគោក​ទេ និង​ឆាប់​រលាយ​ទៅ​វិញទៀត​ផង គេ​កម្រ​ឃើញ​ព្យុះ​ប្រមោយដំរី លើ​ផ្ទៃ​ទឹក អាច​មានជីវិត​លើស​ពី​១​នាទី​ណាស់ ។

ដោយឡែក លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១​ថា ខ្យល់កួច ដែល​ប្រជាពលរដ្ឋ​និយម​ហៅ​ថា ព្យុះ​ប្រមោយដំរី កើត​មាន​ចំនួន ៣​ខ្សែ នៅ​លើ​ផ្ទៃសមុទ្រ​ខាងក្រៅ​កោះ​ព្រាប នៃ​តំបន់​ទំនប់​រលក ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ពិតមែន ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ទេសចរណ៍​តាម​សមុទ្រ និង​អ្នកនេសាទ​ឡើយ ។

លោក​ប្រធាន​មន្ទីរ ក៏​បាន​ប្រាប់​ទៀត​ថា ខ្យល់កួច​ប្រមោយដំរី ច្រើន​តែ​កើត​មាននៅ​ដើមរដូវ​វស្សា ហើយ​ភាគច្រើន​កើត​មាន​តែ​នៅ​លើ​ផ្ទៃ​ទឹក គឺ​មិន​ដែល​ឡើងគោក​ទេ បើ​កើត​ប៉ះ​ចំ​ទូក​អ្នកដំណើរ ឬ​ទូក​នេសាទ អាច​មាន​គ្រោះថ្នាក់ ប៉ុន្តែ​អ្នក​រស់នៅ​សមុទ្រ ពួក​គេ​ស្គាល់​ច្បាស់ ពី​ស្ថានភាព​អាកាសធាតុ នៅ​លើ​ផ្ទៃសមុទ្រ ។ កាលពី​ឆ្នាំ​មុន ព្យុះ​ប្រមោយដំរី បែប​នេះ ធ្លាប់​កើត​មាន​ធំ​ជាង​លើក​នេះ​ផង នៅ​ក្បែរ​កោះ​រ៉ុ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ