ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងស្ទឹងត្រែងកំពុងបិទខ្ទប់ ​តែអាជីវកម្ម​(​ឆ្នោត​ឡូ​តូ 5D​​៦​ខ្ទង់​)​​ហ៊ាននៅ​ដំណើរ​ការ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង៖ ​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជា​១២​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ក្រោយ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ប្ញស្សី ក្រុង​ស្ទឹង​ត្រែង​ កាល​ថ្ងៃ​ទី​១៨ ​សីហា ឆ្នាំ​២០២១…

​ខេត្តស្ទឹងត្រែង៖ ​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជា​១២​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ក្រោយ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ប្ញស្សី ក្រុង​ស្ទឹង​ត្រែង​ កាល​ថ្ងៃ​ទី​១៨ ​សីហា ឆ្នាំ​២០២១ ​ដែល​ល្មើស​ទៅ​នឹង​បំរាម​របស់​រដ្ឋបាល​ខេត្ត ។

នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​កំរិត​ស្រាល​អោយ​ដឹង​ថា ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ សីហា​ ២០២១​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​ កំរិត​​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ​សហការ​ជាមួយ​ក្រុមការងារ​អនុវត្ត​ច្បាប់​ថ្នាក់​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​ប្រមូលផ្តុំ​គ្នា​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ដែល​ផ្ទុយ​នឹង​សេច​ក្កី​សម្រេច​លេខ ០៩៥/២១​សសរ ចុះ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង និង​ការ​ធ្វើ​ប្រតិបត្តិ​ការណ៍​បើក​ធ្វើ​អាជីវកម្ម (​ឆ្នោត ឡូ​តូ 5D ៦​ខ្ទង់​) ដោយ​គ្មាន​លិខិតអនុញ្ញាត​។​

ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ជ​សង្ស័យ​ទាំងនោះ ​ត្រូវ​បាន​យក​សំណាក និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១២​នាក់ ស្រី​០៧​នាក់ ។ បច្ចុប្បន្ន​ សង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​ចេញ​សេចក្តី​ប្រកាស​ដោយ​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​វិធានការ​របស់​ក្រសួង​សុខាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន និង​ដាក់​ពិន័យ​លើ​បុគ្គល​ណា ដែល​ល្មើស​ទៅ​នឹង​វិធានការ​ដូច​បាន​ចែង​ក្នុង​ច្បាប់ ​។
រយៈ​ពេល​នេះ​កងកម្លាំងប្រដាប់អាវុធ​រួម​មាន​កង​រាជ​អាវុធហត្ថ បាន​ចុះ​ណែនាំ​អោយ​ម្ចាស់​បើក​អាជីវកម្ម​តូច​ធំ​ត្រូវ​បិទទ្វារ​ទាំង​ប្រជា​ពលរដ្ឋ​ត្រូវ​នៅ​តែ​ក្នុងផ្ទះ​ មិន​អនុញ្ញាត​អោយ​ដើរហើរ ប្រមូលផ្តុំ​ជួបជុំ​អ្វី​ទាំង ក​ម្លាំ​នគរបាល បាន​ពង្រាយ​កម្លាំង​តាម​គោលដៅ​គ្រប់​ច្រកល្ហក លើ​បន្ទាត់​ផ្លូវ​ទាំង​ក្នុង​ក្រុង និង​គ្រប់​ច្រក​ឆ្លងកាត់​។​

ការ​អនុត្ត​វិធានការ​នេះ ​គឺ​ធ្វើ​ឡើង​រយៈពេល​មួ​យស​ប្តា​ហ៍​ពេញ ​ចាប់ពី​ថ្ងៃ​ទី​១៧​សីហា រហូត​ដល់​ថ្ងៃ​ទី​២៤​ សីហា ​២០២១ ។

អត្ថបទសរសេរ ដោយ