ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-​សិ​ង្ហ​បូ​រី​ត្រៀម​សហការ​គ្នា​ប្រកួត​ទូកក្ដោង​នៅ​ខេត្ត​ព្រះ​សីហ​នុ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​លោក​​បណ្ឌិត​ថោ​ង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង ជា​អនុប្រធាន​អចិន្ត្រៃយ៍​

​រាជធានី​ភ្នំពេញ​ ៖ ​លោក​​បណ្ឌិត​ថោ​ង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC) ​បាន​ថ្លែង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ឆមាស​ទី​២​របស់ CAMSOC ថា​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និងសិ​ង្ហ​បូ​រី​គ្រោង​រៀបចំ​ការ​ប្រកួត​ទូកក្ដោង​ជា​លក្ខណៈ​អន្តរជាតិ​មួយ​នា​ខេត្ត​ព្រះ​សីហ​នុ​នា​ចុងឆ្នាំ​២០២៣​នេះ ។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​បញ្ជី​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២១​នៅ​ប្រទេស​វៀតណាម​គ្មាន​ការ​ប្រកួត​កីឡា​ទូកក្ដោង​ឡើយ​ ហេតុ
នេះ​កម្ពុជា និងសិ​ង្ហ​បូ​រី​មាន​គម្រោង​រៀបចំ​ការ​ប្រកួត​ទូកក្ដោង​ជា​លក្ខណៈ​អន្តរជាតិ​មួយ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ ​នាខែធ្នូ​ ចុងឆ្នាំ​២០២៣ ​។ ​នេះ​​អាច​ចាត់​ទុក​ថា​ជា​ព្រឹត្តិការ​ណ៍​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រទេស​ទាំង​ពីរ​។

ព្រឹត្តិការណ៍​នេះ​អាច​នឹង​មាន​ប្រទេស​ចំនួន​ពី​៧​ទៅ​៨​ប្រទេស​ក្នុង​តំបន់​ចូលរួម ។ ​នេះ​ជា​ការ​ប្រកួត​មួយ​ដើម្បី​វាស់​ស្ទង់​ពី​សមត្ថភាព
នៃ​កីឡា​ទូកក្ដោង​នៅ​ក្នុង​តំបន់​ដើម្បី​ឲ្យ​ដឹង​ថា​តើ​ពេល​នេះ​កីឡា​ទូកក្ដោង​កម្ពុជា​កំពុង​តែ​ឈរ​លើ​ទីតាំង​ណា​ដើម្បី​បន្ត​ជម្រុញ​បន្ថែម​នូវ​សមត្ថភាព​របស់​អត្ត​ព​លិ​ក ។

នេះ​ក៏​ជា​ការ​បង្ហាញ​ពី​​កិច្ចសហការ​ដ៏​ល្អ​មួយ​រវាង​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា ជាមួយ​សហព័ន្ធ​កីឡា​ទូកក្ដោង​សិ​​ង្ហ​បូ​រី ។​ សម្រាប់
ប្រភេទ​កីឡា​នេះ​ក្រៅពី​ប្រកួត​នៅ​ក្រៅ​ស្រុក​កម្ពុជា​មាន​ឧិ​កាស​តិចតួច​ណាស់​ដើម្បី​ប្រកួត​នៅ​ក្នុងស្រុក​ដែល​ជា​ការ​ប្រកួត​ត្រឹម​កម្រិត​ថ្នាក់​ជាតិប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ