ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ឆ្នាំង ចាក់វ៉ាក់សាំង ទាំងដូសទី៣ និងចាក់វ៉ាក់សាំងទាំងដល់កុមារចាប់ពី១២ ដល់ក្រោម ១៨ឆ្នាំ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅដល់ប្រមុខរាជរដ្ឋា​ភិបាល ក្រសួងសុខាភិបាល ដែលបានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣…

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅដល់ប្រមុខរាជរដ្ឋា​ភិបាល ក្រសួងសុខាភិបាល ដែលបានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ដល់មន្ត្រីនគរបាលទាំងអស់។

លោកស្នងការ មានប្រសាសន៍បែបនេះ ក្នុងយុទ្ធ​នាការចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជូនដល់មន្ត្រីនគរបាល នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្នុងបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្ដាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ដែលបានចាក់វ៉ាក់សាំងដូសទី៣ នេះហើយ ត្រូវអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេ​ទ្យ ដោយត្រូវថែទាំសុខភាពឲ្យបានល្អ កុំហូបគ្រឿងស្រវឹង និងកុំធ្វើការធ្ងន់ ដើម្បីឲ្យអង់ទីគ័រ បណ្ដុះបានល្អ ធានាបាននូវ​ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងកូវីត បំប្លែងថ្មី ដែលតា ចូលក្នុងគ្រួសារ និងក្នុងសហគមន៍។

ជាមួយគ្នានេះដែរ លោកស្នងការ ក៏ណែនាំដល់ប៉ូលិស និងប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ​របស់ក្រសួងសុខាភិបាល គឺ ៣ កុំ និង ៣ការពារ ទោះបីយើងបានចាក់វ៉ាក់សាំងដូស ទី៣នេះហើយក៏ដោយ។

មន្ត្រីនគរបាល ត្រូវចាក់វ៉ាក់សាំង ដូសទី៣ នៅខេត្តកំពង់ឆ្នាំង មានចំនួន ៥២៤នាក់ ដែលនឹងត្រូវចាក់ រយៈពេលមួយថ្ងៃនេះ​ ឱ្យរួចរាល់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ នៃស្នងការនគរបាលខេត្ត។ ​

​ដោយឡែក​នៅក្នុង​ថ្ងៃ​ដដែល ក្នុង​បរិវេណ​វត្ត អារញ្ញ ស្ថិត​ក្នុងភូមិ​អារញ្ញ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ក៏មាន​កុមារ​ចាប់ពី​អាយុ ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ជាច្រើន​រយ​នាក់ បាននាំគ្នា ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​១ ផងដែរ​។

​លោកស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា នៅក្នុង​វត្ត​អារញ្ញ សង្កាត់​កំពង់ឆ្នាំង នា​ព្រឹក​នេះ ក្រុមគ្រូពេទ្យ បាន​បែងចែក​ការចាក់​វ៉ាក់សាំង ជា ២​ផ្នែក ផ្នែក​ទី​១ គឺ​ចាក់​កុមារ​ពី​អាយុ ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ត្រូវ​ចាក់​ដូ​ស​ទី​១ និង​ផ្នែក​ទី​២ ចាក់​លើ​មនុស្ស​ចាស់ ដែល​ត្រូវ​ពេល​កំណត់​មក​ទទួល​វ៉ាក់សាំង ដូ​ស ទី​២​។ ​

សូម​រម្លឹកថា ខេត្តកំពង់ឆ្នាំង គិត​ត្រឹម​ដើម​សប្តាហ៍​នេះ មាន​ប្រជាពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីត​១៩ លើក​ទី​១ បាន​ចំនួន ៤៨% និង​លើក​ទី​២ បាន ៣៧%​​។ ចំណែក​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ខេត្តកំពង់ឆ្នាំង​ទទួលបាន​ជាង ១​ម៉ឺន​ដូ​ស ដែល​កំពុង​ដំណើរការ​ជូន​ដល់​កងទ័ព និង​មន្ត្រីរាជការ ជួរមុខ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​សុខាភិបាល ខេត្តកំពង់ឆ្នាំង​៕ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ