ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយមៀនប៉ៃលិន និងកសិផលដទៃទៀតយូរអង្វែង គឺការកែច្នៃ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រប់មជ្ឈមដ្ឋានបានសម្តែងការគំាទ្រសកម្មភាពអន្តរាគមន៍របស់ប្រមុខរាជរដ្ឋាភិបាល អ្នកជំនួញ មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលបានប្រកាសទិញមៀនប៉ៃលិនទប់ស្កាត់ការខាតបង់ នៅពេលកសិផលនេះគ្មានទីផ្សារនោះ ។ អ្នកសេដ្ឋកិច្ច និងអ្នកជំនាញខាងកសិកម្មគំាទ្រសកម្មភាពនេះ…

រាជធានីភ្នំពេញ ៖ គ្រប់មជ្ឈមដ្ឋានបានសម្តែងការគំាទ្រសកម្មភាពអន្តរាគមន៍របស់ប្រមុខរាជរដ្ឋាភិបាល អ្នកជំនួញ មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលបានប្រកាសទិញមៀនប៉ៃលិនទប់ស្កាត់ការខាតបង់ នៅពេលកសិផលនេះគ្មានទីផ្សារនោះ ។ អ្នកសេដ្ឋកិច្ច និងអ្នកជំនាញខាងកសិកម្មគំាទ្រសកម្មភាពនេះ ប៉ុន្តែដើម្បីដោះស្រាយទីផ្សារកសិករផលកម្ពុជាគួរជំរុញការវិនិយោគលើការច្នៃកសិផល ។ 

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចម្នាក់ និងជាប្រធានវិទ្យាស្ថានភាចិនរាជបណ្ឌិត្សសភាកម្ពុជា បានគូសបញ្ជាក់ថា ការជួយទិញកសិផលជាជម្រើសល្អបំផុតក្នុងរយៈពេលមានវិបត្តិ តែដើម្បីធានានិរន្តរភាពកសិផល កុំឱ្យមានវិបត្តិត្រូវលុបបំបាត់អំពើពុករលួយ តាំងពីដឹកដល់ព្រំដែន ។ ក្រៅពីនេះលោក ថា ត្រូវលើកកម្ពស់ការកែច្នៃកសិផលក្នុងស្រុក រៀបផែនការផលិត ផលិតផលកសិកម្ម ដើម្បីធានានូវស្ថិរភាពផ្គត់ផ្គង់ លើកទឹកចិត្តការផលិតវត្ថុធាតុដើមក្នុងស្រុកសម្រាប់វិស័យកសិក្ម ដូចជា ជី ពូជ ថ្នាំ ជាដើម ។

អ្នកសេដ្ឋកិច្ចខាងលើលើកឡើងបន្តថា ជាមួយគ្នានេះគេត្រូវជំរុញយន្តការសហគមន៍អ្នកផលិត ដោយយកតួនាទីឃុំសង្កាត់ជាស្នូលនៃការសម្របសម្រួល ជំរុញការវិនិយោគពីបរទេសលើវិស័យកែច្នៃកសិផល និងទប់ស្កាត់ការវិនិយោគលើអចលនទ្រព្យ ដែរារាំងដល់ផលិតកម្ម ។

តាមលោកមណ្ឌិត គី សិរីវឌ្ឍន៍ ដែលតែងតែលើកឡើងជាញឹកញាប់ក្នុងវេទិកាសាធារណៈ លោកថា អ្នកមានទុនជាច្រើនបានយកប្រាក់ទៅវិនិយោគក្នុងវិស័យអចលទ្រព្យដែលមានភាពងាយស្រួល ដោយមិនបានវិនិយោគលើការផលិតកម្ម នៅក្នុងចំណោមសហគ្រាសខ្នាតតូច និងធម្យមឡើយ ។ បើតាមលោកបណ្ឌិតការបណ្តោយឲ្យវិស័យអចលនទ្រព្យលូតលាស់លឿនពេក នឹងប៉ះពាល់សហគ្រាសខ្នាតតូច និងមធ្យម ពិសេសផលិតកម្មក្នុងស្រុកដែលជាផ្នែកសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ។

ប្រភពព័ត៌មានពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងាររបស់សម្តេចនាយករដ្ឋមន្រ្តីបានកំពុងធ្វើដំណើរទៅកាន់ទឹកដីដាំមៀនប៉ៃលិនខាងលើនេះដើម្បីរៀបចំទីតំាងទទួលទិញមៀនប៉ៃលិនពីកសិករតាមអនុសាសន៍សម្តេចកាលពីថ្ងៃទី ១៧ សីហា ។ ប្រសិនជាគ្មានការជួយអន្តរាគមន៍ទិញមៀនប៉ៃលិន នាពេលនេះទេ កសិផលមួយប្រភេទនេះយ៉ាងតិច ៥ ម៉ឹនតោននោះនឹងបោះចោលដែលអាចធ្វើឲ្យអ្នកដាំខាតថវិកាប្រមាណ ៥០ លានដុល្លារ ៕