ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹង​ប្រពន្ធ​ចាក់​សាំង​​​ដុត​ខ្លួន​ឯង​​​ អ្នក​ជិត​​ខាង​ជួយ​ទាន់​ នៅស្រុក​កែវ​សីមា​

8 ឆ្នាំ មុន

​ខេត្តមណ្ឌលគិរី ៖ បុរស​ចិត្ត​ស្លុយ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​រលាកភ្លើងក្រោយ​ពី​មាន​ជម្លោះ​ឈ្លោះ​ទាស់​ទែង​គ្នា​ជាមួយ​ប្រ​ព​ន្ឋ រួច​យក​សាំង​មក​ចាក់​ស្រោច​ពេញ​ខ្លួន​​និង​​ដុត​បំណង​​​សម្លា.ប់​ខ្លួន

​ខេត្តមណ្ឌលគិរី ៖ បុរស​ចិត្ត​ស្លុយ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​រលាកភ្លើងក្រោយ​ពី​មាន​ជម្លោះ​ឈ្លោះ​ទាស់​ទែង​គ្នា​ជាមួយ​ប្រ​ព​ន្ឋ រួច​យក​សាំង​មក​ចាក់​ស្រោច​ពេញ​ខ្លួន​​និង​​ដុត​បំណង​​​សម្លាប់​ខ្លួន តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​សង្គ្រោះ​ទាន់ ​​កាល​ពី​​វេលា​ម៉ោង​៦​ល្ងាចថ្ងៃ​ទី​១៧ មក​រា ២០១៦ ​ស្ថិត​នៅ​ក្នុង​​ភូមិ​ទួល ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា​ ។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​យក​សាំង​ដុត​សម្លាប់​ខ្លួនឯង មូលហេតុ​ដោយសារ​​តែ​ជន​រង​គ្រោះ​​បាន​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​ប្រ​ព​ន្ឋ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា
ឈ្លោះ​គ្នា​រឿង​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​ឮ​ប្រកែក​គ្នា​ខ្លាំង​ៗ​ ។​ ជន​រង​គ្រោះ​​ឈ្មោះ ប្រាក់ លី​ហួ ​អាយុ​២៧​ឆ្នាំ ​ជា​កសិករ មានស្រុក​កំណើត​ នៅ​​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។

​មន្ត្រីសមត្ថកិច្ច​បាន​បន្ត​ថា ដោយ​បានការ​ជួយ​សង្គ្រោះ​ពន្លត់ភ្លើង​ពី​ប្រជាពលរដ្ឋ​​ទាន់​ពេល​វេលា​មិន​បណ្តាល​ឲ្យ​​ឆេះ​ស្លាប់​នោះទេ ​ដោយ​គ្រាន់​តែរលាក​របួសធ្ងន់
​ត្រូវ​​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​៕