ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ! មេការក្រុមហ៊ុន Unicity ៦នាក់ត្រូវតុលាការចេញដីការឃុំនៅពន្ធធនាគារឿងប្រមូលផ្ដុំមនុស្សច្រើន រយនាក់

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែសីហានេះបានសម្រេចឃុំខ្លួនមេការក្រុមហ៊ុន Unicity ចំនួន៦នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបានដឹកនាំមនុស្សប្រមូលផ្ដុំគ្នាចំនួនប្រមាណ៣៨៦នាក់ ដោយគ្មានច្បាប់ការអនុញ្ញាតពីអាជ្ញាធរ ជាពិសេសការប្រមូលផ្តុំមនុស្សរាប់រយនាក់នេះបានផ្គើនទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល…

ខេត្តតាកែវ ៖ សាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែសីហានេះបានសម្រេចឃុំខ្លួនមេការក្រុមហ៊ុន Unicity ចំនួន៦នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបានដឹកនាំមនុស្សប្រមូលផ្ដុំគ្នាចំនួនប្រមាណ៣៨៦នាក់ ដោយគ្មានច្បាប់ការអនុញ្ញាតពីអាជ្ញាធរ ជាពិសេសការប្រមូលផ្តុំមនុស្សរាប់រយនាក់នេះបានផ្គើនទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល នាពេលប្រទេសជាតិកំពុងផ្ទុះការីករាលដាលជំងឺកូវីដ១៩ ។

ករណីប្រមូលផ្តុំនេះបានប្រព្រឹត្តឡើង កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅនេះ នៅទីតាំងបុរីរស្មី ស្ថិតនៅក្នុង សង្កាត់រកាក្នុង ក្រុងដូនកែវ ។

លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ បានអោយអ្នកសារព័ត៌មានដឹងថា« ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវបាន សម្រេចឃុំខ្លួនជនសង្ស័យមេការក្រុមហ៊ុន Unicity ចំនួន៦នាក់ ក្នុងចំណោម០៧នាក់ ដោយម្នាក់ទៀត ជាស្រ្តីមិនត្រូវបានឃុំខ្លួននោះទេ ដោយសារតែមានកូនខ្ចី»។

លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានអោយដឹងផងដែរថា ជនសង្ស័យ០៧នាក់ ដែលជាមេការក្រុមហ៊ុន Unicity ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់តាមច្បាប់ស្ដីពី « វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាច សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមាត្រាទី១១» ។

បើយោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាត្រា១១ បានចែងថា ៖ ««អំពើរារាំងដល់ការអនុវត្តន៍វិធានការ ឬបង្កឧបសគ្គដោយចេតនាដល់ រអនុវវត្តន៍វិធានការដែលបានដាក់ចេញស្របតាមច្បាប់ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី២លានរៀលទៅ១០លានរៀល ។

បើករណីខាងលើ បណ្ដាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ ២០លានរៀល»។

គួរំលឹកផងដែរថា សមត្ថកិច្ចខេត្តតាកែវ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ៣៨៦នាក់ ដែលមកពីខេត្តផ្សេងៗគ្នាក្នុងនោះក៏មានមេការចំនួន ៧នាក់ នៅចំណុចបុរីរស្មីនៅចំនុចខាងលើ ហើយបានលួចមកប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រផ្នែកអាហារបំប៉នសុខភាព របស់ក្រុមហ៊ុន Unicity ។

ក្រោយធ្វើការឃាត់ខ្លួន ក្រុមគ្រូពេទ្យបានចុះយកសំណាក និងធ្វើតេស្តរកមេរោគកូវីដ១៩ ដោយបានរកឃើញមនុស្សចំនួន២នាក់មានផ្ទុកមេរោគកូវីដ ១៩ ។

រហូតមកដល់ថ្ងៃនេះ សិក្ខាមវគ្គសិក្សារៀនសូត្រ ផ្នែកបំប៉នសុខភាពរបស់ក្រុមហ៊ុន Unicity ទាំង៣៨៦នាក់ ដែលមកពីបណ្ដាលខេត្តផ្សេងៗ ត្រូវបានអាជ្ញាធខេត្តតាកែវបានទាក់ទងដល់អាជ្ញាធរខេត្តរបស់ពួកគេយករថយន្តមកដឹកនៅសល់អាជ្ញាធរខេត្តតាកែវបានយករថយន្តដឹកជញ្ជូនអោយត្រឡប់ទៅស្រុកវិញ ដោយឡែកមេការ៧នាក់ត្រូវបានបញ្ជូនទៅតុលាការៗសម្រេចឃុំខ្លួន៦នាក់ និងដោះលែងម្នាក់អោយនៅក្រៅឃុំតែក្រោមការតាមដានរបស់តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ