ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឡុ​ង ស្រេង និង​សមាជិក សមាជិកា ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​និង​ក្រុម​យុវជន យុវនារី ឃុំ​ត្នោត

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ លោក ឡុ​ង ស្រេង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង និង​ជា​ប្រធាន​ក្រុម​ចុះ​ពង្រឹង​ឃុំ​ត្នោត កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ …

ខេត្តព្រៃវែង ៖ លោក ឡុ​ង ស្រេង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង និង​ជា​ប្រធាន​ក្រុម​ចុះ​ពង្រឹង​ឃុំ​ត្នោត កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ និង​លោក សយ សុត ប្រធាន​ក្រុម​ប្រិ​ក្សា លោក ប៊ិ​ន ជី​វ័​ន្ដ អភិបាលស្រុក​ញ្ជ្រៀ​ច បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ជំទាវ ហ៊ុន គឹ​ម​ឡេ​ង ទៅ​ចែក​ជូន​ក្រុមការងារ និង​ក្រុម​យុវជន​គណបក្ស​ប្រជាជន​ឃុំ​ត្នោត ។

អំណោយ​ដែល​នាំ​ទៅ​ចែក​ជូន​ទាំងនោះ​រួម​មាន កុំព្យូទ័រ​២០​គ្រឿង សំលៀក​បំពាក់​កីឡា​៣០០​កំ​ប្លេ ស្បែកជើង​១០០​គួ ស្រោមជើង​១០០​គួ បាល់ទាត់​៥០ បាល់ទះ​៣០ និង​ស៊ីម៉ងត៍​១៧​តោន ប្រគេន​វត្ត​ត្នោត ចំនួន​១០​តោន ប្រគេន​វត្ដ​ក្រឡា​មាឃ ចំនួន​៥​តោន និង​ជូន​អនុ​វិទ្យាល័យ​ត្នោត ចំនួន​២​តោន​ចំណែក​កុំព្យូទ័រ​២០​គ្រឿង ក្រុមការងារ​បាន​រៀបចំ​ទុកដាក់​នៅ​សាលាឃុំ​ត្នោត​សម្រាប់​ឲ្យ​ក្រុម​យុវជន​បាន​រៀនសូត្រ​មុខ​ជំនាញ​បន្ថែម​ក្រៅពី​ការ​សិក្សា​របស់​ពួក​គាត់ ។

លើស​ពី​នោះ​ទៀត ក្រុមការងារ​បាន​រៀបចំ​ក្រុមកីឡា​បាល់ទាត់​យុវជន​ឃុំ​ត្នោត​ចំនួន​៥​ក្រុម មាន​ក្រុម U១៦, U១៨, U២១, U២៣ និង​ក្រុមបាល់ទាត់​នារី​១​ក្រុម ព្រមទាំង​ក្រុមកីឡា​បាល់ទះ​២​ក្រុម​ផង​ដែរ ក្នុង​នោះ​មាន​យុវជន​១​ក្រុម និង​យុវនារី​១​ក្រុម ។

ក្រោយ​ពី​បាន​រៀបចំ​ការងារ​នេះ​ចប់​សព្វគ្រប់ ឪពុក​ម្ដាយ​របស់​យុវជន យុវនារី ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី មាន​សេចក្តី​ត្រេកអរ រីករាយ​សប្បាយ​ចិត្តរក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន ដោយ​បានឃើញ​ថា កូន​ៗ​របស់​គាត់​អាច​មាន​ជំនាញ​កុំព្យូទ័រ​បន្ថែម​ដោយ​មិនបាច់​បង់ថ្លៃ​សិក្សា ។

ក្រុម​យុវជន យុវនារី ទាំងអស់​ក៏​បាន​ថ្លែងអំណរគុណ ដឹងគុណ ព្រមទាំង​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ទទួល​បាន​ជ័យ​ជំនះ​គ្រប់ការ​បោះ​ឆ្នោត ទាំង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​សកល ។ សូមពរ​ជ័យ​ទាំង​បួន​ប្រការ​ជូន​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់ ជូ​ប​តែ​សេចក្តីសុខ​គ្រប់​ប្រការ ។

ក្នុង​ពិធី​សំណេះសំណាល​នោះ លោក ឡុ​ង ស្រេង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង និង​ជា​ប្រធាន​ក្រុម​ចុះ​ពង្រឹង​ឃុំ​ត្នោត បាន​សន្យា​ថា ឆ្នាំ​២០១៦​នេះ ក្រុមការងារ និង​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ត្នោត​នៅ​តែ​បន្តសកម្មភាព​ចុះ​ជួយ​មូលដ្ឋាន មើល​សុខទុក្ខ​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត ជួប​ការ​លំបាក​ក្នុង​ជីវភាព ពិសេស​ក្រុម​យុវជន យុវនារី ក្រុមការងារ​នៅ​តែ​ជួយ​បន្ថែម​លើ​ចំណេះដឹង ទាំង​ការ​សិក្សា ទាំង​បច្ចេកវិទ្យា ៕