ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ចិន ៖ ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​​បង្កប់​​អត្ថន័យ​ «​នាវា​មិត្តភាព​» ​​ចិន​-​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​

រាជធានី​ភ្នំពេញ​ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​ជោគជ័យ នៅ​ដើម​ស​ប្តា​ហ៍​នេះ បាន​បង្ហាញ​ពី​អត្ថន័យ​សំខាន់​នៃ «​នាវា​មិត្តភាព​» រវាង​ចិន និង​កម្ពុជា និង​ការ​ផ្សារ​ភ្ជាប់​រវាង​បេះដូង​នៃ​ប្រជាជន​ទាំង​ពីរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ផេ​ក​ផ្លូវការ ស្ថានទូត​សាធារណរដ្ឋ ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​។

ស្ថានទូត​ចិន​បាន​លើក​ឡើង​ខ្លឹមសារ​បន្ថែម​ទៀត​ថា «​គម្រោង​ខាងលើ​នេះ​មាន​ទំហំ​ផ្ទៃដី​ប្រមាណ ១៦.២២​ហិ​កតា ទំហំ​សំណង់​ប្រហែល ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ ហើយ​ជា​ពហុ​កីឡដ្ឋាន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​រហូត​ដល់​៦​ម៉ឺន​នាក់​។ ពហុ​កីឡដ្ឋាន​ថ្មី​នេះ​អាច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អន្តរជាតិ និង​ការ​ប្រកួត​កីឡាបាល់ទាត់​អន្តរជាតិ​ខ្នាត​ធំ និង​អាច​រៀបចំ​ពិធី​ថ្នាក់​ជាតិ​ក៏​ដូច​ជា​ព្រឹត្តិការណ៍​ធំ​ៗ​ផ្សេង​ទៀត​បាន​។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នឹង​ក្លាយជា​ពហុ​កីឡាដ្ឋាន​ដ៏​សំខាន់ សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ផង​ដែរ​»​។

នេះ​គឺជា​ពហុ​កីឡដ្ឋាន​ទំហំ​ធំ​ទំនើប​និង​កម្រិត​ខ្ពស់​បំផុត ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នា​សម័យនេះ​និង​ជា​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​ការ​កសាង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» រវាង​ចិន​-​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ