ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ១២នាក់ថែមទៀត និងស្លា.ប់ថ្មី ម្នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ១២​នាក់ (…

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ១២​នាក់ ( ស្រី​៥​នាក់​)​។ ក្នុងនោះ មាន​ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ៥​នាក់ អ្នក​សង្ស័យ ៥​នាក់ ពលករ​មកពី​ប្រទេស​វៀតណាម ម្នាក់ និង​ពលករ​មកពី​ប្រទេស​ថៃ ម្នាក់​។

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១២​នាក់​នេះ  ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ៣​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ៤​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ៥​នាក់​។​

​ដោយឡែក អ្នកស្លាប់​ម្នាក់ គឺជា​បុរស​ឈ្មោះ ទេព ស៊ីន អាយុ ៦៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ក្រុមការងារ​យក​សំណាក​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ បាន​ស្លាប់ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​សាមគ្គី​រំដួល​។​

​គិត​ត្រឹម​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៥,៣៩៥​នាក់ ស្រី ២,៩៥៩​នាក់ ជាសះស្បើយ​សរុប ៤,៩៨៥​នាក់ ស្រី ២,៧៥៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ២៧៨​នាក់ ស្រី ១១៨​នាក់​។ ករណី​ស្លាប់​កើនឡើង ១២៥​នាក់ ស្រី ៧៩​នាក់​។

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​ប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ទៅ​សហគមន៍​។ អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

​ប្រសិនបើ​មាន​រោគសញ្ញា ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ #​កូ​វីដ​១៩(#COVID-19) ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅយក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត តាម​លេខ​ទូរ​សព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការបន្ត​។​

​សម្រាប់​អ្នក ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​ទាំងនោះ​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ