ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុងតឺន័រ បុករូបសំណាកនាគព័ន្ធ បាក់ខ្ទេច រាបដល់ដី នៅក្រុងស្វាយរៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ ១​គ្រឿង សង្ស័យ​បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា បាន​បើករថយន្ត បុក​រូបសំណាក​នាគព័ន្ធ នៅ​ចំណុច​រង្វង់​មូល ខាងមុខ​សាលាដំបូង ខេត្តស្វាយរៀង បាក់​រាប​ដល់​ដី​។…

ខេត្តស្វាយរៀង​៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ ១​គ្រឿង សង្ស័យ​បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា បាន​បើករថយន្ត បុក​រូបសំណាក​នាគព័ន្ធ នៅ​ចំណុច​រង្វង់​មូល ខាងមុខ​សាលាដំបូង ខេត្តស្វាយរៀង បាក់​រាប​ដល់​ដី​។ រថយន្ត​កល់​ជាប់ នៅ​ពីលើ​រង្វង់​មូល​នាគព័ន្ធ ទៅមុខ​លែងរួច​។ ចំណែក​អ្នកបើកបរ នៅ​អង្គុយ​ក្នុង​កាប៊ីន​រថយន្ត និយាយ​ទូរស័ព្ទ​យ៉ាង​ព្រងើយ ហើយ​ក្រោយមក បាន​បើកទ្វារ​រថយន្ត រត់គេចខ្លួន​បាត់ស្រមោល​។​

​ទាក់ទិន​ករណីនេះ សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​ស្វាយរៀង បានអោយដឹងថា ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ ៨ និង ៤០​នាទី យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​រង្វង់​មូល​រូប​នាគព័ន្ធ ស្ថិតនៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​ប្រភព​បន្តទៀតថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង ដោយ​រថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0630 លេខ​កន្ទុយ​រឺ​ម៉ក ភ្នំពេញ 4A-1592 បើកបរ​មកពី​ទិស​ខាងលិច ឆ្ពោះទៅ​ទិសខាងកើត (​ទៅ​ក្រុង​បាវិត​) នៅលើ​ដងផ្លូវ​ជាតិ​លេខ​១ លុះ​មកដល់​ត្រង់ចំណុច​ខាងមុខ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តស្វាយរៀង ក្រុង​ស្វាយរៀង ក៏បាន​ជ្រុល​ចង្កូត​បើក​ឡើងលើ​ខឿន​សួនច្បារ ហើយ​បន្ថែម​ល្បឿន ទៅ​ឡើងលើ​រង្វង់​មូល បុក​រូបសំណាក​នាគព័ន្ធ ដែលមាន​សរសេរ​ពាក្យ​ស្លោ​កថា «​ខេត្តស្វាយរៀង​សូម​ស្វាគមន៍​» បណ្ដាល​ឲ្យ​បាក់​ខ្ទេចខ្ទី រាប​ដល់​ដី ខូច​ទាំងស្រុង​។​

​លោក​វរៈសេនីយ៍ទោ កែន រិទ្ធី អធិការ​ក្រុង​ស្វាយរៀង បាន​បញ្ជាក់ថា រថយន្ត​កុងតឺន័រ​នេះ ជា​របស់​ក្រុមហ៊ុន ស៊ី​កូ​។ តែ​មិនទាន់​ទទួលបាន​នូវ​ព័ត៌មាន​លម្អិត​នៅឡើយ​នោះទេ ដោយ​តៃកុង​រថយន្ត​កុងតឺន័រ រត់គេចខ្លួន​បាត់​។

​រហូតដល់​ម៉ោង ០៦​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ ទើប​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច ទាញ​រថយន្ត​កុងតឺន័រ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​។​

​ប្រភព​ខ្លះ លើកឡើងថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​៖​ទី​១ មកពី​ទីកន្លែង​រង្វង់​មូល​នេះ គ្មាន​ដាក់​អំពូល​ភ្លើង មាន​សភាព​ងងឹត​។ ទី​២ បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​ខាងលើ មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់​។ ទី​៣ សង្ស័យ​អ្នកបើករថយន្ត​ធ្វេសប្រហែស​។ ទី​៤ សង្ស័យ អ្នកបើកបរ ក្នុងស្ថានភាព​ស្រវឹង (​មាន​ជាតិ​ស្រវឹង ក្នុង​ខ្លួន​)​។​

​ទាក់ទិន​ករណីនេះ លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្តស្វាយរៀង បាន​មានប្រសាសន៍ថា រដ្ឋបាល ខេត្តស្វាយរៀង ឲ្យ​ដឹងថា រង្វង់​មូល​នាគព័ន្ធ​នេះ ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជា ៣​ម៉ឺន​ដុល្លារ ដូច្នេះ​រដ្ឋបាលខេត្ត និង​លោកស្នងការ​នគ​បាល​ខេត្ត កំពុង​ស្រាវជ្រាវ កោះហៅ​តំណាង​ក្រុមហ៊ុន ស៊ី​កូ ឲ្យ​ចូលមក​ដោះស្រាយ សង​សំណង​សាង​សង់​រង្វង់​មូល និង​រូបសំណាក​នាគព័ន្ធ​ឡើងវិញ​។ តែ​លទ្ធផល​លម្អិត​យ៉ាងណា មិនទាន់​ដឹង​ទេ សូម​រង់ចាំ​ការដោះស្រាយ​សិន​៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ