ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន ២​នាក់​ប្តី​ប្រពន្ធ លួច​បើកហាង​ខារ៉ាអូខេ ល្មើស​វិធានការ​រដ្ឋបាល

2 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ជន​ត្រូវ​ចោទ​ឈ្មោះ ខៀវ ជា (​ជា​ប្តី​) អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អង ស្រី​លី​ន…

ខេត្តឧត្តរមានជ័យ ៖ ជន​ត្រូវ​ចោទ​ឈ្មោះ ខៀវ ជា (​ជា​ប្តី​) អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អង ស្រី​លី​ន អាយុ​៤៣​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អាជីវកម្ម KTV 555 នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ចៅក្រម​ស៊ី​ប​សួរ នៃ​សាលាដំបូង​ខេត្តឧត្តរមានជ័យ សម្រេច​ឃុំខ្លួន​ហើយ ដោយ​ចោទប្រកាន់ ពី​បទ​មិន​គោរព​វិធានការ​រដ្ឋបាល បណ្ដាល​ឲ្យ​ធ្ងន់ធ្ងរ​ដល់​សុភាព​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​ហាង​ខារ៉ាអូខេ​ខាងលើ ។

ជនសង្ស័យ​ទាំង ២​នាក់​ប្តី​ប្រពន្ធ​នេះ ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ ជា​ម្ចាស់​ហាង​ធ្វើ​អាជីវកម្ម KTV 555 មាន​ទីលំនៅ​ក្នុងភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

លោក ហួត សុធី ស្នងការ​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ថា យោង​ទៅ​លើ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ខណៈនោះ​លោក​បាន​ចាត់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចុះ​អនុវត្ត​ដីកា ។

លោកស្នងការ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ជនសង្ស័យ​ទាំង ២​នាក់ ប្តី​ប្រពន្ធ​ជា​ម្ចាស់​ហាង​ធ្វើ​អាជីវកម្ម បាន​ប្រព្រឹត្ត​បំពាន​សារាចរ​ណែនាំ​រដ្ឋបាល ជា​ពិសេស​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ថ្ងៃ​២០​កុម្ភៈ​។ នៅ​តំបន់​អូរ​ស្មាច់ ត្រូវ​បាន​ដាក់​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ ។ ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ត្រូវ​បាន​នាំ​ខ្លួន មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត សាកសួរ និង​ធ្វើ​កំណត់ហេតុ បញ្ជូន​ខ្លួន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ