បាតុភូតផ្កាយដុះកន្ទុយអស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្រ គឺផ្កាយដុះកន្ទុយ Halley’s Comet ដែលបានលេចរូបរាងលើកចុងក្រោយនៅក្នុងប្រព័ន្ធព្រះអាទិត្យឆ្នាំ១៩៨៦ ។ ដូចទៅនឹងផ្កាយដុះកន្ទុយផ្សេងទៀត ផ្កាយដុះកន្ទុយ Halley’s Comet មានគន្លងរាងអេលីបដ៏ខ្ពស់នៅក្បែរព្រះអាទិត្យក្នុងរយៈពេលខ្លី ។ យានស៊ើបអង្កេតគ្មានឈ្មោះមួយចំនួនត្រូវបានគេបញ្ជូនទៅកាន់លំហអាកាសដើម្បីរុករកពីវាអំឡុងពេលនោះរួមមានយានរ៉ូបូតផងដែរ ។
បាតុភូតនេះអាចកើតមានរយៈពេល៧៥ ឆ្នាំទៅ៧៦ឆ្នាំម្តង ពោលគឺកើតឡើងពីរដងក្នុងរយៈពេល១ជីវិតរបស់មនុស្ស ។ ផ្កាយដុះកន្ទុយ Halley’s Comet បានកើតឡើងលើកចុងក្រោយនៅឆ្នាំ១៩៨៦ ហើយវាត្រូវបានអ្នកវិទ្យាសាស្ត្រព្យាករថា នឹងលេចឡើងម្តងទៀតនៅពាក់កណ្តាលឆ្នាំ២០៦១ ។ ឈ្មោះរបស់វាត្រូវបានយកតាមឈ្មោះតារាវិទូអង់គ្លេសលោក Edmond Halley ក្រោយពីត្រូវបានកំណត់ក្នុងឆ្នាំ១៧០៥ ។ ក្នុងអំឡុងពេលឆ្នាំ១៩៨៦ ផ្កាយដុះកន្ទុយ Halley’s Comet បានក្លាយផ្កាយដុះកន្ទុយដំបូងគេដែលត្រូវបានយានអវកាសសិក្សាយ៉ាងលម្អិតពីរូបរាង និងការបង្កើតរបស់វាដូចជាស្នូលផ្កាយដុះកន្ទុយ(Comet nucleus), ដងខ្លួន និងកន្ទុយរបស់វាជាដើម ។
តាមរយៈសម្មតិកម្មវិទ្យាសាស្ត្រដែលធ្វើឡើងច្រើនដងច្រើនសា អ្នកវិទ្យាសាស្ត្រអះអាងថាផ្កាយដុះកន្ទុយ Halley’s Comet រួមមានសមាសភាពផ្សំលាយចូលគ្នាដូចជាទឹកកក កាបោនឌីអុកស៊ីត អាម៉ូញាក់ និងលម្អងធូលី ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ផ្កាយដុះកន្ទុយ Halley’s Comet ៖
-ទំហំវិមាត្រ៖ ១៥ គុណនឹង៨គីឡូម៉ែត្រ ។ មានន័យថាអង្កត់ផ្ចិត១១គីឡូម៉ែត្រ ។
-ម៉ាស់៖ ២,២X១០14 គីឡូក្រាម ៕
ចែករំលែកព័តមាននេះ