ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ទុ​ស្សេ​ខ្សែភ្លើង ឆេះ​ផ្ទះ ស្លា​.​ប់ចៅ​២​នាក់ ពេល​ជីតា​ចាក់សោទៅ​ផ្សារ

2 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ករណី​មាន​អគ្គិភ័យ​មួយ បាន​កើតឡើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ​០១​ខ្នង និងស្លា​.​ប់​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​បងប្អូន ពេល​ដែល​ជីដូន​ចាក់សោ ចេញទៅផ្សារនោះ គឺ​មូលហេតុ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី…

ខេត្តកំពង់ឆ្នាំង ៖ ករណី​មាន​អគ្គិភ័យ​មួយ បាន​កើតឡើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ​០១​ខ្នង និងស្លា​.​ប់​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​បងប្អូន ពេល​ដែល​ជីដូន​ចាក់សោ ចេញទៅផ្សារនោះ គឺ​មូលហេតុ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី នេះ​បើ​យោង​តាមមន្ត្រី​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

ហេតុ​ការ​ណ៏​គ្រោះ​អគ្គិភ័យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៦​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ពោធិ៍​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។

អគ្គិភ័យ​នេះ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន ០១​ខ្នង ទំហំ ១២​គុណ ០៥​ម៉ែត្រ បណ្តាល​ឲ្យ​ក្មេង​ចំនួន ០២​នាក់​បាន​ស្លាប់ រួម​មាន​ទី​១. ឈ្មោះ នឿ​ន ចិ​ត្រា ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ទី​២. ឈ្មោះ នឿ​ន ចិន្តា ភេទ​ស្រី អាយុ ០៧​ឆ្នាំ ។ ក្មេង​រង​គ្រោះ​ទាំង​២​នាក់ ត្រូវជា​បងប្អូន​នឹង​គ្នា មាន​ឪពុក​ឈ្មោះ អ៊ូ ចាន់​នឿ​ន និង​ម្ដាយ​ឈ្មោះ សួន សំ​អូន មាន​ទីលំនៅ​ភូមិ​ពោធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ។

យោង​តាម​របាយការណ៍​របស់​លោក សេង ចិន្តា អធិការ​ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឪពុក​ម្ដាយ​កុមារ​រង​គ្រោះ​ទាំង​២​នាក់​មិន​នៅផ្ទះ​នោះ​ទេ គឺ​ចេញ​ទៅ​ធ្វើការ​បាត់ ដោយ​ទុក​កូនប្រុស​ស្រី​ចំនួន​៣​នាក់ ឱ្យ​ជីតា​ជា​អ្នក​មើលថែ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ដោយសារ​តែ​ខ្លាច​ចៅ​ៗ​ចេញ​ក្រៅ​ទៅ​លេង​ទឹក អាច​បណ្ដាល​ឲ្យ​លង់ទឹក​នោះ ទើប​ពេល​ដែល​ជីតា​ទៅ​ផ្សារ ក៏​យក​ចៅ​ទៅ​តាម​ម្នាក់ ដោយ​ទុក​ចៅ​២​នាក់​ទៀត​នៅផ្ទះ និង​បាន​ខ្ទាស់​ទ្វារ​ចាក់សោ​ពី​ខាងក្រៅ រួច​ក៏​ទៅ​ផ្សារ​បាត់​ទៅ ។

ប៉ុន្តែជា​ចៃដន្យ​អាក្រក់ ពេល​ឪពុក​ម្តាយ​ចេញ​ទៅ​ធ្វើការ​បាត់ និង​ជីតា​មិន​នៅផ្ទះ ស្រាប់​ឆ្លង​ចរន្តអគ្គិសនី ទុ​ស្សេ​ខ្សែភ្លើង បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ ឆាបឆេះ​សម្ភារ​ប្រើប្រាស់​ខាងក្នុង​ផ្ទះ ធ្វើ​ឲ្យ​កុមារ​ទាំង​ពីរ​នាក់​ចេញ​ពុំ​រួច ព្រោះ​ជាប់​សោ​ពី​ខាងក្រៅ ក៏​ត្រូវ​ឆេះ​ស្លា​.​ប់​ក្នុង​ភ្នក់ភ្លើង យ៉ាង​អាណោចអាធ័ម​ជាទី​បំផុត ។

ខណៈដែល​កំពុង​តែ​មាន​អគ្គិភ័យ​នោះ​ផង​ដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ និង​មានអ្នកភូមិខ្លះ​ព្យាយាម​ឡើង​ពី​ខាងលើ រួច​ចុះ​ទៅ​ជួយ​កុមារ​ទាំង​ពីរ​នាក់​ដែរ ប៉ុន្តែ​មិន​អាច​ជួយសង្គ្រោះ​បាន​ឡើយ ព្រោះថាពួក​គេ​បាន​ឆេះ​ខ្លោច​បាត់​អស់​ទៅ​ហើយ នេះហើយជាមេរៀនសម្រាបអាណាព្យាបាលគ្រប់រូប។

សូម​បញ្ជាក់​ថា ផ្ទះ​ខាងលើ ទើបនឹង​ធ្វើ ប៉ុន្តែ​មិន​ទាន់​ហើយ​នោះ​ទេ ដោយ​ធ្វើ​អំពី​ថ្ម មាន​ទំហំ​១២ គុណ​នឹង​៥​ម៉ែត្រ មាន​កម្ពស់ ២​ជាន់ ។ ទោះបី​យ៉ាងណា​នេះ​ក្តី ករណី​អគ្គិភ័យ​នេះ សមត្ថកិច្ច​ជំនាញ​នៅ​បន្ត​ស្រាវជ្រាវ បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ