ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ​បំ​ម្លែ​ង​(Delta)ឆ្លង​៧​នាក់​ហើយលើ​អ្នក​ផ្សារ​​​ស្ទឹង​ត្រែង​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ​៖ ​មេរោគ​កូ​វី​ដ​១៩​ ថ្មី (Delta) បាន​នឹង​កំពុង​វាយ​លុក​ខេត្តស្ទឹងត្រែង ខណៈ​អ្នកផ្សារ​លក់ដូរ​៧​នាក់​បាន​បង្ហាញ​លទ្ធផល​វិជ្ជមាន​មេរោគ​នេះ ចេញពី​មន្ទីរពិសោធន៍​(​បា​ស្ទ័​រ​)​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧​ សីហា​២០២១​…

​ខេត្តស្ទឹងត្រែង ​៖ ​មេរោគ​កូ​វី​ដ​១៩​ ថ្មី (Delta) បាន​នឹង​កំពុង​វាយ​លុក​ខេត្តស្ទឹងត្រែង ខណៈ​អ្នកផ្សារ​លក់ដូរ​៧​នាក់​បាន​បង្ហាញ​លទ្ធ
ផល​វិជ្ជមាន​មេរោគ​នេះ ចេញពី​មន្ទីរពិសោធន៍​(​បា​ស្ទ័​រ​)​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧​ សីហា​២០២១​ ។​ លទ្ធផល​បង្ហាញ​ពី​រោគ​សញ្ញា​ថ្មី​នេះ​ អាច​នឹង​មានការ​កើនឡើង​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​​ដែល​មិន​ទាន់​អាច​កំណត់​បាន​នោះ​ទេ ​។

នៅថ្ងៃ​ទី​១៧ សីហា នេះ ​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​ទទួលលទ្ធផល​វិភាគ​សំណាក​អ្នកជំងឺ​ដែល​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ​កាលពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៣​ សីហា​កន្លង​ទៅ​ថ្មី​នេះ ​ពី​វិទ្យាស្ថាន​បា​ស្ទ័​រ ក្នុង​នោះ​ បាន​បញ្ជាក់​ថា ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ប្រភេទ​ថ្មី​(Delta)​ចំនួន​៧​នាក់ និង​មាន​ករណី​សង្ស័យ (Delta)​នេះ ចំពោះ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​។

បច្ចុប្បន្ន​ មេរោគ​បំ​ម្លែ​ង​ប្រភេទ​ថ្មី (Delta) បាន​នឹង​កំពុង​វាយ​លុក​សហគមន៍​មូលដ្ឋាន​ខេត្តស្ទឹងត្រែង ​បើ​គិត​ត្រឹម​ម៉ោង​១១​និង
០០​នាទី​ថ្ង​ថៃ​ទី​១៧​ខែ សីហា​នេះ ​អ្នក​ផ្ទុកមេរោគ​ប្រភេទ​ថ្មី​នេះ​សរុប​ចំនួន​៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ។

អត្ថបទសរសេរ ដោយ