ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ក្រុមហ៊ុនប្តឹង ក្រោយ​បើកលុយអស់ច្រើន​ម៉ឺនដុល្លារ ​តែ​បាត់មិនដឹងមូលហេតុ​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ថ​ខេត្តកំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ថ​ខេត្តកំពង់ស្ពឺ កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​មក​ធ្វើការ​សាកសួរ​លើ​បណ្តឹង​រំលោ.ភ​លើ​ទំនុកចិត្ត ក្រោយ​ពី​កាន់​លុយ​របស់​ក្រុមហ៊ុន​បាត់​ដោយ​មិនដឹង​មូលហេតុ​។

ការ​ឃាត់ខ្លួនជនសង្ស័យ​ទាំង​​២រូបនេះ​​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ញ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​របស់មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លាង សិ​ត្យា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​បញ្ចាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៨ ផ្លូវ​៦១៤ ភូមិ​១៨ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​បានអោយ​ដឹង​ថា​ ជនសង្ស័យ​រូប​នេះ​បាន​បើក​លុយ​ពី​ក្រុមហ៊ុន​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ​ដើម្បី​ទៅ​ធ្វើការ​បំរើ​អោយ​ក្រុមហ៊ុន តែ​លុយ​ទាំងនេះ​បែរជា​បាត់​ដោយ​មិនដឹង​មូលហេតុ​ លុះ​ពេល​ក្រុមហ៊ុន​សួរ​រក​របាយការណ៍​ ជនសង្ស័យរូបនេះ​​មិន​បាន​ធ្វើ​របាយការណ៍​អោយ​ក្រុមហ៊ុន​នោះ​ទេ​។

​តាម​ប្រភពដដែល​​បន្ត​ថា​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ហៅ​មក​សួរនាំ​ ជន​នេះ​មិន​បាន​មក​ទេ​ ហើយ​គេចខ្លួន​បាត់​រហូត​ ។ នៅ​​ពេល​ដែល​ជនសង្ស័យ​គេចខ្លួន​ ទើប​ខាង​ក្រុមហ៊ុន​បាន​មក​ដាក់​ពាក្យ​ប​ណ្តេ​ង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ លុយ​ដែល​ខ្លួន​បើក​ពី​ក្រុមហ៊ុន​ចំនួន​​៥​ម៉ឺន​ដុល្លារ​ ខ្លួន​មិន​បាន​យក​ទៅ​ធ្វើការ​បំរើ​ផលប្រយោជន៍​អោយ​ក្រុមហ៊ុន​នោះ​ទេ ​តែ​បាន​យក​ទៅ​ដើ​លេង​​ស៊ី​​ចាយ​អស់​បាត់​ទៅ​ហើយ​។

ការ​ឃាត់ខ្លួន​​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​ធ្វើ​ឡើង ដោយ​មានការ​សម្រប​ស្រួល​ពី​លោក​ជំទាវ ចាត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ជំនាញ​ធ្វើ​ការ​​សួរនាំ​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិ​វី​ធី តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ