ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​ក្រុម​តំណាង​ជាតិ ទៅ​ប្រកួត AFF FUTSAL CUP នៅ​ថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​បាល់ទាត់ Fulsal Asian 2021 ឬ ហៅ​ថា​ការ​ប្រកួត​បាល់ទាត់​លេង​ក្នុង​សាល ដោយ​ប្រើ​

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​បាល់ទាត់ Fulsal Asian 2021 ឬ ហៅ​ថា​ការ​ប្រកួត​បាល់ទាត់​លេង​ក្នុង​សាល ដោយ​ប្រើ​តារាង​ខ្លី ប្រើ​សំណាញ់ ហើយ​លេង​ម្ដង​៥​នាក់ បាន​រក​ឃើញ​ក្រុម​តំណាង​ជាតិ​ជា​ផ្លូវការ​ហើយ ដោយ​គណកម្មការ​បាន​ផ្ដល់​សិទ្ធិ​អោយ​ក្រុមបាល់ទាត់​មហាហង្ស ដែល​ជា​ក្រុមបាល់ទាត់​ធ្លាប់​ទទួល​បាន​ពាន​ពី​ការ​ប្រកួត​នេះ កាលពី​ការ​ប្រកួត​ក្នុងស្រុក​កន្លង​ទៅ ជា​អ្នកដឹកនាំ​កីឡាករ​១៤​រូប អោយ​ចេញ​ប្រកួត​។ នេះ​គឺជា​ការ​ប្រកួត​អន្តរជាតិ​មួយ​ដ៏​ធំ​ផង​ដែរ ខណៈ​ដែល​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​កីឡាករ​មក​ពី​ប្រទេស​ជា​ច្រើន​កំពុង​ត្រៀមខ្លួន​។

លោក អ៊ិ​ន សុ​ភិន ប្រធាន​ក្លិប​បាល់ទាត់ តារា​មហាហង្ស (Mohahang All Star FC) បាន​គូសបញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​លិខិតផ្លូវការ​ស្តី​ពី​ការ​ប្រកួតប្រជែង​ជើងឯក​បាល់ទាត់​ក្នុង​សាល ប្រចាំ​តំបន់​អាស៊ាន «AFF Futsal Cup» ឬ​ហៅ​ថា «AFF Futsal Club Championship» ពី​ថ្នាក់ដឹកនាំ​កីឡា​រួចរាល់ កីឡាករ​ក្នុង​ក្រុម​របស់​លោក​បាន​បង្កើន​នូវ​ការ​ហ្វឹកហាត់​យ៉ាង​សកម្ម ដើម្បី​ត្រៀមខ្លួន​ក្នុង​នាម​ជា​តំណាង​ជាតិ​។ លោក​បង្ហាញ​ឆន្ទៈ​យ៉ាង​មុះ​មុត​យ៉ាង​ថា ថ្បិ​ត​តែ​ការ​ដណ្ដើម​ពាន​មិន​ស្រួល​ដូច​ការ​ប្រកួត​ក្នុងស្រុក តែ​លោក​នឹង​ប្រឹង​អោយ​អស់ពី​សមត្ថភាព​។

លោក​បន្ត​​ថា បើ​ទោះបីជា​ការ​ប្រកួត​អន្តរជាតិ​លើក​នេះ​ទទួល​បាន​លទ្ធផល​បែប​ណា​ក៏​ដោយ ក៏​យើង​ប្រឹងប្រែង​ហ្វឹកហាត់ និង​ការ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ដែរ ដើម្បី​ដណ្តើម​បាន​នូវ​កិត្តិយស​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូ​ជូន​ជាតិ​របស់​យើង​។ អ្វី​ដែល​សំខាន់​បំផុត គឺ​ក្លិប​បាល់ទាត់​តារា​មហាហង្ស​ចង់បាន​ស្នាដៃ​ជូន​ប្រទេស​កម្ពុជា​យើង ក៏​ដូច​ជា​ការ​លើក​មុខមាត់​ប្រទេស​ជាតិ​យើង​ពីលើ​ឆាក​អន្តរជាតិ និយាយ​រួម​គឺ​ប្រឹងប្រែង​ឲ្យ​បានជា​ដាច់ខាត ដើម្បី​ដណ្តើម​នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ​ជូន​ជាតិ​។

លោក​​បានបន្តទៀត​ថា នេះ​ជា​ឆ្នាំ​ទី​១ ដែល​ក្រុម​តារា​មហាហង្ស បាន​ឱកាស​បាន​ក្លាយជា​តំណាង​ជាតិ ហើយ​បើ​ទោះជា​មានការ​រំខាន​ដោយ​កូ​វីត​១៩​តែ​លោក និង ក្រុម​ទាំងមូល ក៏​នឹង​អោយ​អស់ពី​លទ្ធភាព​ដើម្បី​មុខមាត់​ប្រទេស​ទាំងមូល​។ ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ គឺ​លោក​នឹង​ដឹកនាំ​កីឡាករ​ចំនួន​១៤​នាក់ និង​ប្រតិភូ គ្រូបង្វឹក​៥​នាក់​ផ្សេង​ទៀត សរុប​២១​នាក់ ដោយ​ក្រៅពី​ការ​ហ្វឹកហាត់​ត្រៀមខ្លួន ក៏​មានការ​ប្រយ័ត្នប្រយែង​ដើម្បី​សុ​វត្ថ​ភាព​ផង​ដែរ​។

យោង​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ចូលរួម​ប្រជែង​ចំនួន​៦​ក្រុម​ស្មើនឹង​៦​ប្រទេស ដោយ​ការ​ប្រកួត​ទាំងមូល គឺ​គ្រោង​នឹង​ដំណើរការ​ប្រកួត នា​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ ខេត្ត នគររាជ​សី​ម៉ា ប្រទេស​ថៃ​។ ប្រទេស​ទាំង​៦​ដែល​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​នេះ រួម​មាន​៖ ក្រុម​Port FC (​ថៃ​), ក្រុម​Sahako (​វៀតណាម​), ក្រុម SKN Kabumen FC (​ឥណ្ឌូ​ណេ​ស៊ី​), ក្រុម Selangor (​ម៉ា​ឡេ​ស៊ី​), ក្រុម MIU (​មី​យ៉ា​ន់​ម៉ា​) និង ក្រុម Mahahang All Star FC របស់​កម្ពុជា​។ កាលពី​រដូវ​កាល​មុន ក្រុម​ជើងឯក ដែល​ចេញ​ទៅ​ប្រកួត​តំណាង​កម្ពុជា គឺ​ក្រុម​ដោ​ន​ថោ​ន​ស្ព​ត​ក្លិប ដែល​ពេល​នោះ​មាន​ក្រុម​ចូលរួម​សរុប​ចំនួន​៧​ប្រទេស ហើយ​សម្រាប់​លទ្ធផល​គឺ​នៅ​មាន​កម្រិត​ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ