ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ«​វត្ត​សិរី»​ព្រម​និមន្ត​ចេញពី​វត្ត​​​តែ​ក្នុង​​​លក្ខ​ខណ្ឌជា​ច្រើន​​ចំណុច​ឯណោះ

2 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង៖ លោកគ្រូ​ចៅអធិការ​វត្ត​សិរី ព្រះ​នាម ប៊ូ ច័ន្ទ​មុន្នី ហៅ​ណេ​ង បាន​ព្រម​និមន្ត​ចេញពី​វត្ត​ជា​បណ្តោះអាសន្ន​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ​សីហា ឆ្នាំ​២០២១…


ខេត្តកំពង់ឆ្នាំង៖ លោកគ្រូ​ចៅអធិការ​វត្ត​សិរី ព្រះ​នាម ប៊ូ ច័ន្ទ​មុន្នី ហៅ​ណេ​ង បាន​ព្រម​និមន្ត​ចេញពី​វត្ត​ជា​បណ្តោះអាសន្ន​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ​សីហា ឆ្នាំ​២០២១ ក្រោម​លក្ខណ​ទាមទារ​របស់​ចៅអធិការ​វត្ត​អង្គ​នេះ«បើ​គ្មាន​អាត្មា​ក្នុង​វត្ត​នេះ​ទេ វត្ត​មួយ​នេះ​ហាម​ធ្វើបុណ្យ​ទាន​ជា​ដាច់ខាត» ។ កិច្ចសន្យា​ព្រម​និមន្ត​ចេញពី​វត្ត​នេះ បន្ទាប់​មាន​ប្រជាពលរដ្ឋ​ជាង​២៦០​នាក់​ក្នុងភូមិ​សិរី ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរ​ណ៌ បាន​មក​ធ្វើ​បាតុកម្ម​ពេញ​មួយ​ថ្ងៃ ដោយ​មាន​ហិ​ង្សា​ខ្លះ​ផង ដើម្បី​បណ្តេញ​ចៅអធិការ​វត្​អង្គ​នេះ​ចេញពី​វត្ត​សិរី ។ យ៉ាងនេះ​ក្តី សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ ដែល​បាន​មក​អន្តរាគមន៍​ការពារ ពុំ​មាន​នរណា​រង​របួស​នោះ​ទេ​។


ប្រជាពលរដ្ឋ​ជា​អ្នក​តវ៉ា​សុំ​អោយ​លោ​ក​ចេញពី​វត្ត​បានឱ្យ​ដឹង​ថា ថ្ងៃនេះ​ពួក​គាត់​មាន​គ្នា​ចំនួន​ជាង​២៦០​គ្រួសារ បាន​នាំ​គ្នា​មក​ដេក​ដាំបាយ​ហូប​ធ្វើ​បាតុកម្ម​បណ្ដេញ​លោក​ចៅអធិការ​ចេញពី​វត្ត ឱ្យ​បាន​សម្រេច​ក្នុងថ្ងៃនេះ​តែ​ម្ដង​។ ព្រោះថា រយៈ​ពេល​៥​ឆ្នាំ​កន្លង​មកនេះ ចៅអធិការ​អង្គ​នេះ​ មិន​បាន​កសាង​សមិទ្ធផល​អ្វី​ក្នុង​វត្ត​ឡើយ ក្រៅ​តែ​ពី​ទិញ​គល់​ចំបក់​ធំ​មួយ​ដើម​អស់​បច្ច័យ​រាប់​លាន​រៀល មក​គោរព​បូជា​តាម​បែប​ព្រហ្មញ្ញសាសនា អាគម​អូ​ម​អាម ស្រោច​ទឹក​ព្យាបាល​អ្នក ជំងឺ​យក​បច្ច័យ​ទុក​ផ្ទា ល់​ខ្លួន អាង​អំណាច​ជា​គ្រូ​ចៅអធិការ​ពុទ្ធបរិស័ទ​និមន្ត​ទៅ​ធ្វើបុណ្យ​ទីណា​ក៏​មិន​និមន្ត​ទៅ​ដែរ​។

មិនតែប៉ុណ្ណោះ ​ពេល​សប្បុរ​សជន​ជា​ពុទ្ធបរិស័ទ​មា​ន​បំណង​មក​កសាង​សមិទ្ធផល​នា​នា​ក្នុង​វត្ត បើ​មិ​ន​ឆ្លង​កាត់​លោក​ដោ​យ​ផ្ទាល់​ទេ​នោះ​ លោក​មិន​អនុញ្ញាត​ឱ្យ​កសាង​អ្វី​ឡើ​យ ។ ជាក់ស្តែង​ សា​លា​ឆាន់​មួយ​ខ្នង​កំពុង​កសាង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ គឺ​លោក​មិន​អនុញ្ញាត​អោយ​ក្រុម​ជាង​ប្រើប្រាស់​ភ្លើង​អគ្គិ​ស​នី​ផ្សារ​ដែក​ដំបូល​លើក​ជវា​សា​លា​ឆាន់​នោះ​ឡើយ តែ​ប្រជាពលរដ្ឋ​កន្លង​មក​ ចេះ​តែ​ជំនះ​ធ្វើ​ទាំង​ស្មុគ​ស្មាញ​ទៅ ។​

មាន​ករណី​មួយទៀត​ ពេល​ភ្លើងព្រៃ​ឆេះ​ក​ញ្ច្រាំ​ង​ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ពួក​គាត់​បាន​ស្នើ​សុំ​នគរបាល​ពន្លត់​អគ្គិភ័យ​មក​បូមទឹក​យក​ទៅ​ពន្លត់​ភ្លើងព្រៃ​ គឺ​លោកគ្រូ​ចៅអធិការ​អង្គ​នេះ​មិន​អនុញ្ញាត​ឲ្យ​នគរបាល​អគ្គិភ័យ​បូមទឹក​អណ្ដូង​ក្នុង​វត្ត​យក​ទៅ​ពន្លត់ ភ្លើង​ព្រៃ​នោះ​ឡើយ ។ ដោយ​ទ្រាំទ្រ​នឹង​ការ​លំបាក​ជាង​៥​ឆ្នាំ​កន្លង​មកនេះ​ គ្មាន​លោក​ធ្វើបុណ្យ​មិន​បាន នៅ​ថ្ងៃ​ទី​៨ ខែសីហា មុន​នេះ ពួក​គាត់​ចំនួន​២០៦ នាក់ បាន​មក​ធ្វើការ​តវ៉ា​សំណូមពរ​ឲ្យ​លោក​ចេញពី​វត្ត​តាម​សម្រួល​ម្ដង​រួច​មក​ហើយ តែ​លោក​គ្រូ​ចៅអធិការ​អង្គ​នេះ បាន​បដិសេធ​មិន​ព្រម​ចេញពី​វត្ត​ជា​ដាច់ខាត គឺ​ព្រះ​អង្គ​សុខចិត្ត​ស្លាប់​ក៏​មិន​និមន្ត​ចេញ​ដែរ ។ ដោយឡែក ​ចំពោះ​ការ​ចោទប្រកាន់​របស់​ប្រជា​ពល រដ្ឋ​ទាំងអស់​ខាងលើ​នេះ គឺ​ចៅអធិការ​វត្ត​សិរី ព្រះ​នាម ប៊ូ ច​ន្ទ័​មុនី បាន​បកស្រាយ​ធ្វើការ​បដិសេធ​ទាំងអស់​ចំពោះ​មុខ​ក្រុម​អ្នក​សារ​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី ០៨ ខែសីហា ថា​ជា​រឿង​មិន​ពិត​ទាំង​អស់នោះ​។

ចំពោះ​ការ​ផ្ទុះ​អំពើ​ហិ​ង្ស​ទៅ​វិញ​ទៅ​មក រវាង​លោកគ្រូ​ចៅអធិការ​វត្ត​និង​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​១៦ សីហា ​នេះ ប្រជា​ពលរដ្ឋ​បាន​លើកគ្នា​ទៅ​និមន្ត​លោក​ឲ្យ​ចេញពី​កុដិ​ ដើម្បី​ជជែក​គ្នា តែ​លោ​ក​មិន​ព្រម​ចេញ ។ ពេល​នោះ ​អំពើ​ហិ​ង្សា​បាន​ផ្ទុះ​ឡើង​ទៅ​វិញ​ទៅ​មក ​ដោយ​លោក​បាន​ចោទ​ប្រជាពលរដ្ឋ​ថា​ បាន​វាយ​បង្អួច​កញ្ចក់​កុដិ​អស់​៤​បង្អួច ។ តែ​ប្រជាពលរដ្ឋ​បាន​ឆ្លើយ​ថា ​គឺ​លោក​វិញ​ទេ​ជា​អ្នក​បុក​បំបែក​កញ្ចក់​បង្អួច​ពី​ខាងក្នុង​កុដិ​ទម្លាក់​មក​ក្រៅ​អស់​៣​វង់ ហើយ​ចោទ​ប្រជា​ពល​រដ្ឋ​ថា​ ជា​អ្នក​វាយ​បំបែក​ទៅ​វិញ ហើ​យ​ក្នុង​ពេល​ផ្ទុះ​អំពើ​ហិង្សា​នោះ​ លោក​ក៏​បាន​កាន់​ដាវ​១​ដើម ​និង​កាំ​បិ​ត​១​ដើម គំរាម​មក​លើ​ប្រជាពលរដ្ឋ​វិញ​ដែរ ។

លោក ថោ​ង មាឃ ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​បរិបូរ​ណ៌​បាន​បញ្ជាក់​ថា​ ជុំវិញ​អធិករ​ក្នុង​វត្ត​សិរី​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​បន្ទាប់​ពី​ចៅអធិការ​វត្ត​សិរី ព្រះ​នាម ប៊ូ ច​ន្ទ័​សិរី ព្រម​និមន្​ចេញពី​វត្ត​មួយ​រយៈ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ។ ក្នុង​ការ សម្រប​សម្រួល​ជា​បណ្តោះអាសន្ន គឺ​មាន​កិច្ចសន្យា មួយ​ចំនួន​ដូច​ជា ៖

១-កំណត់​ឱ្យព្រះសង្ឃ​ក្នុង​វត្ត​ទាំងអស់​ត្រូវ​និមន្ត​ចេញ ដោយ​យក​ត្រា​របស់​វត្ត​ទៅ​ជាមួយ​ផង បើ​មិន​និមន្ត​ចេញ​ទេ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​សុវត្ថិភាព​ដោយ​អង្គ​ឯង អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ​។ ២-ប្រជាពលរដ្ឋ​ចំនួន ២០​នាក់ មាន​អាជ្ញាធរ​ភូមិ​ឃុំ និង​មន្ត្រី​នគរបាល​មូលដ្ឋាន ត្រូវ​ការពារ កុដិ​ចៅអធិការ​វត្ត រក្សា​គរុ​ភ័​ណ្ឌ វត្ត និង​របស់​សង្ឃ មិន​ឱ្យ​បាត់ បង់​ឡើយ​។ ​៣–ត្រូវ​ចាក់សោរ​២​ជាន់​រួម​គ្នា គឺ​សោរ​របស់​ចៅ​ធិ​ការ​មួយ និង​សោរ​របស់​ប្រជាពលរដ្ឋ​មួយ ដោយ​មាន​បិទ​ក្រដាស​វាយ​ត្រា​របស់​មេឃុំ​នៅ​លើ​ទ្វារ​ផង​ដែរ ។ ៤-នៅ​រៀង​រាល់​៦​ថ្ងៃ​ម្តង (​ថ្ងៃសីល​) លោក​មាន​សិទ្ធិ​ចូល​ក្នុង​កុដិ​សូត្រធម៌​តាម​ប្រពៃណី​កាន់​ព្រះ វស្សា រហូត​មានការ​ដោះ ស្រា យ​ចប់​សព្វគ្រប់ ពី​គណៈសង្ឃ​ខេត្ត និង​៥-ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​គ្មាន​សិទ្ធិ​ធ្វើបុណ្យ​ទាន​ក្នុង​វត្ត​នេះ​ទេ នៅ ពេល​មិន​ទាន់​ដោះស្រាយ​អធិករណ៍​នេះ​ចប់ ៕

អត្ថបទសរសេរ ដោយ