ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សន្យា​ទិញ”​ស្រូវ​ផ្កា​ម្លិះ”​ទោះ​ជា​មាន​ប៉ុន្មាន​លាន​តោន​ក៏​ដោយ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ សិក្ខា​សាលា​ស្តី​ពី​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​ជប៉ុន​ក្នុង​ការ​អភិ​ វឌ្ឍន៍​វិស័យ​កសិ​កម្ម​ក្រោម​ប្រធាន​បទ​ «ការ​ប្រើ​ប្រាស់​ធ្យូង​អង្កាម​ដើម្បី​បង្កើន​ផលិត​ផល​កសិ​​កម្ម​» ​ត្រូវ​បាន​រៀប​ចំ​​ឡើង​ដោយ​ក្រុម​ហ៊ុន​ពិគ្រោះ​យោ​បល់​អាជីវ​កម្ម​ កម្ពុជា-ជប៉ុន ជា​មួយ​អង្គ​ការ NEDO ពី​ប្រទេស​ជប៉ុន និង​មន្ទីរ​កសិ​កម្ម​ខេត្ត ​នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​កសិ​កម្ម​​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ២០១០ ក្រោម​អធិ​បតី​ភាព​លោក​លន់ លឹម​ថៃ អភិ​បាល​រង​ខេត្ត​ តំណាង​ឱ្យ

ខេត្ត​កំពង់​ចាម ៖ សិក្ខា​សាលា​ស្តី​ពី​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​ជប៉ុន​ក្នុង​ការ​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​ក្រោម​ប្រធាន​បទ​ «ការ​ប្រើ​ប្រាស់​ធ្យូង​អង្កាម​ដើម្បី​បង្កើន​ផលិត​ផល​កសិ​​កម្ម​» ​ត្រូវ​បាន​រៀប​ចំ​​ឡើង​ដោយ​ក្រុម​ហ៊ុន​ពិគ្រោះ​យោ​បល់​អាជីវ​កម្ម​កម្ពុជា-ជប៉ុន ជា​មួយ​អង្គ​ការ NEDO ពី​ប្រទេស​ជប៉ុន និង​មន្ទីរ​កសិ​កម្ម​ខេត្ត ​នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​កសិ​កម្ម​​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ២០១០ ក្រោម​អធិ​បតី​ភាព​លោក​លន់ លឹម​ថៃ អភិ​បាល​រង​ខេត្ត​ តំណាង​ឱ្យ​លោក​ហ៊ុន ណេង អភិ​បាល​ខេត្ត ។

ថ្លែង​ទៅ​កាន់​សិក្ខា​កាម​ក្នុង​​ឱកាស​ប្រារព្ធ​ពិធី​នោះ​​លោក​លន់ លឹម​ថៃ អភិ​បាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ដោយ​គូស​បញ្ជាក់​ថា​ ខេត្ត​កំពង់​ចាម គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​រាជ​ធានី-ខេត្ត​ទាំង​២៤​ ដែល​បាន​​ធ្វើ​ផលិត​កម្ម​ដំណាំ​គ្រប់​ប្រភេទ​ ពិសេស​ដំណាំ​ស្រូវ ដំណាំ​រួម​ផ្សំ និង​ដំណាំ​កសិ​ឧស្សាហ​កម្ម​មាន​កៅស៊ូ ស្វាយ​ចន្ទី ដំឡូង​ឈើ សណ្តែក​សៀង សណ្តែក​បាយ ពោត ល្ង ។ល។ ក្នុង​ការ​ធ្វើ​ផលិត​កម្ម​ដំណាំ​ទាំង​នេះ កន្លង​មក​ប្រជា​កសិ​ករ​ភាគ​ច្រើន​និយម​ប្រើ​ប្រាស់​ជី​គីមី ថ្នាំ​គីមី​ដែល​ជា​ផលិត​ផល​នាំ​ចូល​មាន​តំលៃ​ខ្ពស់​គួប​ផ្សំ​ជា​មួយ​នឹង​ជី​ធម្ម​ជាតិ​តិច​តួច ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ផលិត​​របស់​ពួក​គាត់​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ដូច​ជា​ ការ​ចំណាយ​ទុន​ផលិត​ខ្ពស់ គុណ​ភាព​​ផលិត​ផល​ពុំ​បាន​ល្អ ខូច​បរិស្ថាន​ដី និង​បរិ​ស្ថាន​ជុំ​វិញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ ​​បញ្ហា​ទាំង​អស់​នេះ​តំរូវ​ឱ្យ​​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​សហ​ការ​ជា​មួយ​នឹង​ជំនាញ​មន្ទីរ​ពាក់​ព័ន្ធ​នានា ​រួម​គ្នា​ដោះ​ស្រាយ​ដោយ​ប្រើ​គ្រប់​មធ្យោ​បាយ​ ដើម្បី​អប់រំ​ពួ​ក​គាត់​​ឱ្យ​លះ​បង់​ការ​ប្រើ​ប្រាស់​ជី​គីមី​ ថ្នាំ​គី​មី ហើយ​ងាក​មក​ទទួល​យក​បច្ចេក​វិជ្ជា​ថ្មី​នៃ​ការ​ធ្វើ​ផលិត​កម្ម​ដំណាំ​តាម​បែប​សរី​រាង្គ​ ដោយ​កាត់​បន្ថយជា​អតិ​បរមា​នូវ​ការ​ប្រើ​ប្រាស់​ជី​គីមី ថ្នាំ​គីមី ហើយ​ជំនួស​វិញ​នូវ​ការ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​លាមក​សត្វ ជី​កំប៉ុស្ត​ពិសេស​ជី​ដែល​ជា​កាក​សំណល់​នៃ​ឡជីវឧស្ម័ន ។ តែ​ទោះ​បី​ជា​បែប​នេះ​ក្តី​ប្រជា​កសិ​​ករ​យើង​​មួយ​ចំនួន​នៅ​តែ​ពុំ​ទាន់​ទទួល​យក​នូវ​បែប​ផែន​ផលិត​កម្ម​តាម​បែ​បបច្ចេក​វិជ្ជា​ថ្មី​នៅ​ឡើយ ។

លោក​អភិ​បាល​រង​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ការ​ផ្តួច​ផ្តើម​បើក​សិក្ខា​សាលា​មួយ​ក្រោម​ប្រធាន​បទ​ «ការ​ប្រើ​ប្រាស់​ធ្យូង​អង្កាម​ ដើម្បី​បង្កើន​ផលិត​ផល​កសិ​កម្ម» ដែល​ជា​បច្ចេក​វិជ្ជា​ថ្មី​មួយ​ក្នុង​ការ​លើក​ស្ទួយ​កំរិត​ជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ តាម​រយៈ​ការ​ធ្វើ​ផលិត​កម្ម​ដំណាំ​ដោយ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​ដែល​មាន​នៅ​ក្នុង​មូល​ដ្ឋាន ពិសេស​អង្កាម​ដែល​ជា​កាក​សំណល់​មួយ​​របស់​ផលិត​ផល​កសិ​កម្ម​ ។ កន្លង​ទៅ​កសិ​ករ​ពុំ​ទាន់​បាន​ប្រើ​ប្រាស់​ទាញ​យក​ផល​ឱ្យ​សម​ស្រប​ទៅ​នឹង​សក្តា​នុ​ពល​របស់​វា ដើម្បី​ប្រើ​ប្រាស់​ទៅ​លើ​ដំណាំ​គ្រប់​ប្រភេទ​ឱ្យ​ទទួល​បាន​ផល​ជា​ផលិត​ផល​ដំណាំ​សរី​រាង្គ​ដែល​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​ទី​ផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ។

លោក​ហេង ប៊ិន​យិ ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​មាន​ប្រសាសន៍​ដោយ​គូស​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​លោក​ហាម៉ាដា កិន​ហ្សូ នាយក​ក្រុម​ហ៊ុន C និង N business consultants ដែល​បាន​មក​បើក​វគ្គ​សិក្ខា​សាលា​ស្តី​ពី​ការ​ប្រើ​ប្រាស់​ធ្យូង​អង្កាម​នា​ពេល​នេះ ។ ការ​បង្កើត​ធ្យូង​បាន​មក​ពី​របស់​អត់​ប្រយោជន៍​ដូច​ជា​អង្កាម ត្រូវ​យក​មក​ដុត​លាយ​ជា​មួយ​នឹង​អាចម៌​គោ​ ឬ​ដី​ដំបូក​បាច​ទៅ​លើ​សន្ទូង​ជំនួស​ជី​គីមី​ជួយ​បង្កើន​ទិន្ន​ផល​ស្រូវ​មិន​ប៉ះ​ពាល់​សុខ​ភាព​ឡើយ ។ ជប៉ុន​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រមូ​ល​ទិញ​ស្រូវ​ផ្កា​ម្លិះ​ពី​ប្រទេស​កម្ពុជា ទោះ​បី​ជា​មាន​ប៉ុន្មាន​លាន​តោន​ក៏​ដោយ ឱ្យ​តែ​ប្រើ​ប្រាស់​ធ្យូង​អង្កាម​នេះ ។ ក្នុង​ការ​ពិសោធន៍​សាក​ល្បង​​យើង​នឹង​យក​ស្រុក​ព្រៃ​ឈរ ឬ​ក្រុង​សួង លើ​ផ្ទៃ​ដី​របស់​កសិ​ករ​ណា​មួយ ដើម្បី​ឈាន​ទៅ​រក​ការ​ជោគ​ជ័យ​លើ​វិស័យ​កសិ​កម្ម​នេះ ៕