ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ភារ​មួយ​ចំនួន​តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត ​ប្រគេនជូន​វត្ត​​សំពៅ

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​ ៖ ស៊ីម៉ងត៍​ចំនួន​១០​តោន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ប្រគេន​ជូន​វត្ត​សំពៅ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បា​រមន ក្រុង​ច្បារ​មន ខេត្ត

​កំ​ពង់​​ស្ពឺ ដើម្បី​សាងសង់​សាលា​ធម្មសភា​ថ្មី សម្រាប់​គណៈកម្មការ​វត្ត ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័​ទ​ប្រើប្រាស់​ក្នុង​ការ​គោរព​ប្រត្តិបត្តិ ព្រះពុទ្ធ​សាសនា និង​ទុក​សមិទ្ធ​ផល​ផ្នែក​ពុទ្ធចក្រ​យូ​រអង្វែង​ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត​ ។

ព្រះ​តេជគុណ គី​វ សុគន្ធ ព្រះ​ចៅអធិការ​វត្ត​សំពៅ​មាន​សង្ឃដីកា​​ថា កន្លង​មក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ធ្លាប់​បាន​ប្រគេន​អំណោយ​មួយ​ចំនួនរួច​មក​ហើយ សម្រាប់​កសាង​សមិទ្ធផល​នានា​ៗ នៅ​ក្នុង​វត្ត​នេះ​​ជា​
ច្រើន​។ ហើយ​ពេល​នេះ ព្រះ​តេជគុណ​បាន​ទទួល​អំណោយ​ជា​ស៊ីម៉ង់ត៍ចំនួន១០​តោន​បន្ថែម​ទៀត ដើម្បី​សាងសង់សាលា​ធម្មសភា​ថ្មី​នេះ​។

ព្រះ​តេជគុណ​ព្រះ​ចៅអធិការ គណៈកម្មការ​វត្ត ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័​ទមាន​ភាព​សប្បាយរីករាយ​ខ្លាំង​ណាស់ ដែល​ទទួល​បាន សមិទ្ធ​ផល​ផ្នែក​ពុទ្ធចក្រ​ថ្មី​ទៀត និង​សូម​ជូនពរ​ជ័យ ជូន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ក្រុម​គ្រួសារ​ឱ្យ​​មាន​សុខ​ភាព​ល្អ​បរិបូរណ៍​ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​បន្ត​ទៅ​ទៀត និង​ពុទ្ធ​ពរ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លាងឃ្លៀត​ឡើយ ​៕