ខេត្តកំពង់ឆ្នាំង ៖ កិច្ចព្រមព្រៀងសហប្រតិបត្តការ ដើម្បីអភិវឌ្ឍទៅលើវិស័យចំនួន៣ មានកសិកម្ម, ឧស្សាហកម្ម និងទេសចរណ៍ រវាងប្រតិភូក្រុងជីងត័រ នៃសាធារណរដ្ឋប្រជាមានិតចិន និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ មករា ២០១៦ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ។
នៅក្នុងជំនួបខាងលើនេះ លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានស្នើសុំដល់ភាគីចិនឱ្យជួយលើវិស័យ៣ គឺ១-កសិកម្ម គឺការកែប្រែគុណភាពដីកសិកម្មឱ្យមានជីវជាតិល្អ ដើម្បីធ្វើស្រែទទួលបានទិន្នផលខ្ពស់, ២-វិស័យឧស្សាហកម្មស្នើសុំជួយបច្ចេកទេសក្នុងការកែប្រែការធ្វើក្អមឆ្នាំងខ្មែរពីដីឥដ្ឋឱ្យក្លាយទៅជាសេរ៉ាមិក ដែលមានតម្លៃខ្ពស់ និងសុំឱ្យមានរោងចក្រផលិតរបស់ប្រើ ប្រាស់ និងវត្ថុអនុស្សាវរីយ៍ពីសេរ៉ាមិច និង៣-វិស័យទេសចរណ៍ ជួយសិក្សារកវិនិយោគទុនមកធ្វើការអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុងខេត្ត និងធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
ចែករំលែកព័តមាននេះ