កាលពីខែមេសា ២០០៦ ស្ថាបនិកឆ្នើមរបស់ក្រុមហ៊ុនApple លោកSteve Jobs ប្រកាសទៅកាន់ក្រុមប្រឹក្សាក្រុងCupertino ថា ក្រុមហ៊ុនបានទទួលអចលនទ្រព្យចំនួន៩កន្លែងដើម្បីសាងសង់ទីតាំងទី២ដែលមានឈ្មោះថា «Apple Campus 2» ។ វានឹងមានចម្ងាយប្រមាណជាង១គីឡូម៉ែត្រនៅភាគខាងកើតក្រុងCupertino ។ សំណង់នេះចុះបឋមសីលាកាលពីឆ្នាំ២០១៣ និងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៥ ។ គម្រោងនេះជួបប្រទះការពន្យារពេល ។ ទោះជាយ៉ាងណាក៏ដោយវានឹងលេចរូបរាងជាស្ថាពរនៅចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ។
ដូចបង្ហាញក្នុងរូបសំណង់ទីតាំងទី២មានរាងជារង្វង់ដែលស្ថិតក្នុងការរចនាស្ថាបត្យកម្មបែបសំណង់អនាគតថ្មី ។ សំណង់អគារថ្មីនេះមាន ៤ជាន់ និងទំហំផ្ទៃដីចំនួន៧១ហិកតាដែលអាចផ្ទុកបុគ្គលិកប្រមាណជា១២.០០០នាក់ និងមានទីតាំងធំទូលាយសាម្រាប់ការហាត់ប្រាណ ជិះកង់ កន្លែងស្នាក់នៅ អាហារដ្ឋាន សាលប្រជុំក្រោមដី និងសួនច្បារកម្សាន្ដធម្មជាតិស្រស់ស្អាតផងដែរ ។ ផ្ទៃដីនោះមានតម្លៃប្រមាណជា១៦០ លានដុល្លារ ហើយចំណាយពេលសាងសង់ចាប់ពី៣ទៅ៤ឆ្នាំ ចំណែកគម្រោងវិញមានទំហំទឹកប្រាក់ដល់ទៅ៥០០លានដុល្លារ ។ ទោះជាយ៉ាងណាក៏ដោយកាលពីឆ្នាំ២០១៣ តម្លៃសរុបនៃគម្រោងសំណង់ជិតដល់៥ពាន់លានដុល្លារ ។ សំណង់អគាររាងមូលនេះប្រៀបដូចជាប៊ូតុងចុចដែលមានលើទូរស័ព្ទiPhone ត្រូវបានគេស្គាល់ថា Home Bottom ៕
ចែករំលែកព័តមាននេះ