ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី កែវ មុំ និយាយពីមូលហេតុដែលស្ត្រីៗចូលចិត្តកាន់លុយស្វាមីរកបាន

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ស្ត្រីៗគាត់ចូលចិត្តកាន់លុយ ទុកដាក់លុយដែលស្វាមីរកបាន ពីព្រោះប្រពន្ធជាអ្នកចេះទុកដាក់ គាត់ចេះសន្សំសំចៃ ចេះមើលថែរក្សាលុយ ហើយមិនចេះធ្វើអ្វីមួយដោយគ្មានទិសដៅពិតប្រាកដ» នេះជាការលើកឡើងរបស់អ្នកស្រី កែវ…

រាជធានីភ្នំពេញ ៖ «ស្ត្រីៗគាត់ចូលចិត្តកាន់លុយ ទុកដាក់លុយដែលស្វាមីរកបាន ពីព្រោះប្រពន្ធជាអ្នកចេះទុកដាក់ គាត់ចេះសន្សំសំចៃ ចេះមើលថែរក្សាលុយ ហើយមិនចេះធ្វើអ្វីមួយដោយគ្មានទិសដៅពិតប្រាកដ» នេះជាការលើកឡើងរបស់អ្នកស្រី កែវ មុំ សហគ្រិនស្រ្តីល្បីឈ្មោះម្នាក់នៅកម្ពុជា ។ អ្នកស្រីត្រូវគេឲ្យតម្លៃថា ទទួលបានជោគជ័យនៅក្នុងជំនួញ ក្រុមហ៊ុនលីលី ផលិតនំ ។ 

នៅពេលសួរថា ហេតុអ្វីបានជាស្រ្តីៗខ្មែរ ចូលចិត្តកាន់កាប់កលុយដែលស្វាមីរកបាន ក្រៅពីចម្លើយដូចខាងលើ អ្នកស្រី កែវ មុំ  បានសង្កត់ធ្ងន់ថា «ការទុកដាក់លុយរបស់ស្រ្តី ជាការចូលរួមចំណែដ៏សំខាន់ក្នុងការជួយក្រុមគ្រួសារមួយឲ្យទទួលបាននូវភាពមានបាននៅក្នុងសង្គម ។ បើស្ត្រីមិនជួយថែរក្សានូវទ្រព្យសម្បត្តិដែលប្តីររកបានទេ ទោះប្តីរកបានប៉ុន្មានក៏វាមិនសល់ដែរ» ។

ទោះយ៉ាងណាអ្នកស្ត្រី បាននិយាយថា មកដល់ពេលបច្ចុប្បន្ននេះ ស្រ្តីមិនត្រឹមជាអ្នកកាន់កាប់លុយដែលស្វាមីរកបាននោះទេ មានស្រ្តីច្រើនណាស់បានចេញក្រៅផ្ទះដើម្បីរកប្រាក់ ។ មានន័យថា ពេលនេះ ក្រៅពីទុកដាក់លុយស្វាមីរកបាន ស្រ្តីរកប្រាក់ខ្លួនឯងមកទុកដាក់ជាមួយទ្រព្យដែលស្វាមីរកបានទៀតហើយស្រ្តីនៅមើលថែទំាផ្ទះនិងកូនចៅជាដដែរ ។

លោកស្រីបានបញ្ជាក់ថា «ការរកចំណូលដោយខ្លួនឯង ដើម្បីបង្កើននូវប្រាក់ចំណូលនៅក្នុងគ្រួសារ ។ យើងសង្កេតឃើញថានៅពេលស្ត្រីមិនបានរកចំណូលដោយខ្លួនឯង ហើយពឹងតែស្វាមី គឺស្វាមីដូចជាសរសរផ្ទះ ពេលខ្លះនៅក្នុងក្រុមគ្រួសារមានវិបត្តិអ្វីមួយ បើសរសររលំដួលមួយ វាអាចដួលរលំ ទំាងអស់ ។ ដូច្នេះស្ត្រីយើង ក្រៅពីជាអ្នកថែរក្សាទុកដាក់លុយប្តីរកបាន ស្ត្រីក៏ជាឆ្អឹងខ្នងមួយរបស់ជាតិក្នុងការអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិ ។ ដូចនេះបើក្នុងករណីប្តីបាត់បង់ជីវិត ស្ត្រីគាត់អាចទ្រទ្រង់ជីវភាពគ្រួសារបានដោយមិនមានបញ្ហាអ្វីកើតឡើង» ។

ជាអ្នកដែលចេញរកប្រាក់តំាងពីយុវវ័យ អ្នកស្រី កែវ មុំ បានជំរុញ និងគំាទ្រដល់ការចេញរកស៊ីរបស់ស្រ្តី ។ បច្ចុប្បន្ននេះ អ្នកស្រីក៏ជាប្រធានសមាគមសហគ្រិនស្រ្តី ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលលើកកម្ពស់ពីសហគ្រិនភាពស្រ្តីផងដែរ ៕