ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ខេត្តព្រះសីហនុ ចាប់បុរសជនជាតិវៀត​ណាម ម្នាក់ និងគ្រឿងញៀ.នជាច្រើន

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ​៖ ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹង​គ្រឿងញៀនជាច្រើន។ ជនសង្ស័យនោះ…

ខេត្តព្រះសីហនុ​៖ ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹង​គ្រឿងញៀនជាច្រើន។ ជនសង្ស័យនោះ ជាជនជាតិវៀតណាម ឈ្មោះ ដូង ប្រុស ភេទប្រុស កើតនៅឆ្នាំ១៩៧៥ មាន​មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាង ដកហូតបាន រួមមាន​ ម្សៅក្រាពណ៌សថ្លា សង្ស័យសារធាតុញៀន ៤៦កញ្ចប់ធំ និង ១៧កញ្ចប់តូច ទូរសព្ទ ៣គ្រឿង ជញ្ជីងថ្លឹង ១គ្រឿង សម្ភារៈវេចខ្ចប់មួយចំនួន។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ