ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ជ្ញា​ធរ​ក្រុង​បា​វិត​អនុវត្ត​វិធានការ​ក្តៅ​ ផាកពិន័យ​​អ្នក​ល្មើស​បម្រាម​គោចរ

2 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ​៖​ ​កាលពី​​យប់​ថ្ងៃ​ទី​១៤​ខែសីហា​ឆ្នាំ​២០២១​ បាន​បន្ត​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​អនុវត្តសេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្ត

​ខេត្តស្វាយរៀង ​៖​ ​កាលពី​​យប់​ថ្ងៃ​ទី​១៤​ខែសីហា​ឆ្នាំ​២០២១​ បាន​បន្ត​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​អនុវត្តសេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្តស្វាយរៀង ស្តី​ពី​ការ​ដាក់​ចេញនូវ​វិធានការ​រដ្ឋបាល​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង រយៈពេល​៧​ថ្ងៃ​បន្ត​ទៀត គិត​ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃ​ទី​១៣​ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែសីហា​ ដើម្បី ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​មូលដ្ឋាន ក្រុង​បា​វិត​។

​លោក​វណ្ណ សុ​មុន្នី អភិបាលរង​ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា : នា​ពេល​កន្លង​មក​រដ្ឋ បាល​ក្រុងបាន​ធ្វើការ​ណែនាំ​ដល់​បងប្អូនប្រជាពលរដ្ឋ ​អាជីវករ ​និងអ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ សេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្តស្វាយរៀង ពិសេស​ការ​លក់ដូរ ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ អនុញ្ញាត​ត្រឹមតែ​ការ​វេចខ្ចប់​ប៉ុណ្ណោះ ដោយ​មិនអនុញ្ញាត​ឱ្យអតិថិជន​ចូល​មក​អង្គុយ ឬ ទទួលទាន នៅ​ក្នុងបរិវេណអាជីវ​កម្មដ្ឋាន​របស់​ខ្លួន​ឡើយ​។

លោកបន្ត​ថា ហាមឃាត់​ការ​ជួបជុំ ការ​លក់ដូរ​ និង​សេព​គ្រឿង​ស្រវឹង ត្រូវ​អនុវត្ត​តាម​វិធានការ បម្រាម​គោចរ​( ចាប់ពី ម៉ោង​២១:០០​នាទី​ដល់​ម៉ោង​៣:០០​នាទី )​តែ​អ្វី​ដែល​ត្រូវ​អនុវត្ត​នា​ពេល​នេះ​គឺ​មិន​មានការ​ណែនាំ​ទៀត​ទេ គឺ​អនុត្ត​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​តែ​ម្តង ចំពោះ​ជន​ណា​ដែល​ល្មើស​និង​បម្រាម​គោចរ ​ដើម្បី​ឲ្យ​រាងចាល​ ​ហើយ​​កាលពី​យប់​ថ្ងៃ​ទី​១៤ ​សីហា​​ កន្លងទៅនេះ ​សមត្ថកិច្ច​ក៏​បាន​ឃាត់​​អ្នក​ល្មើស​នឹង​បម្រាម​គោចរ បានជា​បន្តបន្ទាប់​ធ្វើការ​ផាកពិន័យ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ