ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Highlander ​​ធ្លាក់​ចូល​ទន្លេ មាន​ទាំង​មនុស្ស​​ចាស់​ក្មេង៥​នាក់

2 ឆ្នាំ មុន
  • កណ្តាល

មាន​ករណី​រថយន្ត​មួយ​គ្រឿង​បាន​ធ្លាក់​ចូល​ទន្លេ ដែល​ជា​រថយន្ត​ប្រភេទ Highlander បង្ក​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​។ ហេតុ​ការណ៍​​​​នេះ​បាន​កើតឡើង​នៅ​ភូមិ​

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៨និង​៤០​នាទីព្រឹក​ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២១ មាន​ករណី​រថយន្ត​មួយ​គ្រឿង​បាន​ធ្លាក់​ចូល​ទន្លេ ដែល​ជា​រថយន្ត​ប្រភេទ Highlander បង្ក​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​។ ហេតុ​ការណ៍​​​​នេះ​បាន​កើតឡើង​នៅ​ភូមិ​ព្រែក​គយ ឃុំ​ព្រែក​គយ ស្រុក​ស្អាត ខេត្តកណ្តាល នៅ​ ​ដរចម្លង​មួយ​កន្លែង ហើយ​​តាម​ព័ត៌មាន​លឺ​ថា ​មាន​ក្មេង​តូច​នៅ​ក្នុង​រថយន្ត​ផង​ដែរ ។

តែ​យ៉ាងណាមិញ នៅ​វេលា​ម៉ោង​ប្រមាណ​១១ព្រឹក​​ថ្ងៃដដែល​នេះ សមត្ថកិច្ច​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ ដោយ​យក​ឡាន​​ស្ទួ​ច​រាវរក និង​ស្ទួ​ច​បាន​រថយន្ត​បាន​មក​វិញ ដែល​អ្នក​បើករថយន្ត គឺជា​បុរស​ចំណាស់​មួយ​រូប ដែលគេស្គាល់ថាជាប៉ូលិសមួយរូបនៅស្រុកស្អាង ។

អ្នក​ភូមិ​ដែល​បាន​ជួយ​មុជ​រាជ​រក​រថយន្ត​បាន​បញ្ជាក់​ថា ​អ្នក​នៅ​ក្នុង​ឡាន​​ទាំងអស់​មាន​ចំនួន​៥​នាក់ ទាំង​តៃកុងឡាន​ផងដែរ​ ហើយ​​អត់​មាន​ប៉ះពាល់​អាយុជីវិត​នោះទេ​​។

បើ​តាម​ស្ត្រី​មួយ​រូប​ជា​ប្រពន្ធ​របស់​តៃកុង​ឡាន​បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ឈ្មោះ សាម សុវត្ថិ អាយុ៥១​ឆ្នាំ ជា​ប៉ូ​លី​ស នៅ​ស្រុក​ស្អាង​តែ​ម្តង ។ ហើយ​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​​នេះ គឺ​ក្នុង​ឡាន​មាន​គ្នា​ចំនួន​៥​នាក់ ក្នុង​នោះ​ក្មេង​ស្រី​២នាក់​ និង​មនុស្ស​ចាស់​ចំនួន​៣​នាក់ ។

អ្នកស្រី​បាន​បន្ត​ថា «​ប្តី​ខ្ញុំ​បើកឡាន​ចុះ​ដរ ហើយ​ស្រាប់តែជើង​ស្ពឹក​មួយ​ចំហៀងភ្លាមៗ ក៏​ជាន់​ហ្វាំ​ង​អត់​បាន តែ​គ្រា​នោះ​កញ្ចក់​ឡាន​ចុច​ចុះ​ក្រោម​ទាំង​អស់ ទើប​ចេញ​​រួច ហើយ​បាន​បងប្អូន​នៅ​ជិត​ៗ និង​ទូក​បងប្អូន​ចាម​នៅ​ក្បែរ​ៗ​នោះនាំគ្នា​​ជួយសង្គ្រោះ​ ។ ពេល​នោះ​ប្រវេរ​ប្រវារ​ចេញ​មក​ក្រៅ ដោយ​ព្យាយាម​រុញ​កូនៗ​ចេញ​មក​ម្តង​មួយ​ម្តង​មួយ ។ ហើយពេល​នេះ គឺ​សុខ​សប្បាយ​ទាំងអស់​គ្នា ទាំង​ម្តាយ​​ផង​ដែរ »។

អ្នកស្រី​បាន​បញ្ជាក់​ថា «អ្នកស្រី និង​ប្តី គឺ​ឡើង​ដរ​ដើម្បី​ទៅ​ការក្មួយ ប៉ុន្តែ​តែ​ចៃដន្យ​អី ប្តី​របស់​អ្នកស្រី​ដែល​បើ​ក​ឡាននោះ​ ស្រាប់តែ​ឈឺ​​ស្ពឹក​ជើង មិន​អាច​ជាន់​ហ្វ្រាំង​បាន រួច​ក៏​ធ្លាក់​ឡាន​​ចូល​ទៅ​ក្នុង​ទន្លេតែម្តង ។ តែ​សំណាងល្អ ពេល​ឡាន​ធ្លាក់ទឹក​ភ្លាមនោះ​ គឺ​ឡាន​នៅ​អណ្តែត​លើ​ទឹក និយាយ​រួម​ឡាន​នៅ​នឹង ហើយ​​គ្រានោះ​គាត់​ក៏​​អាច​រុញ​ក្មេង​ៗ​ចេញ ហែល​ទឹក និង​បាន​ទូក​នេសាទ​បងប្អូន​ចាម​​រក​ត្រី​ក្បែរ​នោះ ចូល​មក​ជួយ ដោយ​ឱ្យ​តោង​ទូក​នេសាទ​របស់​ចាម រីឯ​ម្តាយ​ខំ​ហែល និង​អ្នក​ទូ​ក​ក៏​បាន​បោះ​ខ្សែ​ឱ្យ​តោងដែរ ។ អ្នក​ស្រី​បន្ត​ថា ខាង​មុខ​២ ខាងក្រោយ​៣​នាក់ មាន​ម្តាយ រូប​គាត់​ជា​ប្រពន្ធ​ និង​កូនស្រី​ម្នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ