ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដថ្មី៣៨នាក់ថែមទៀត និងប៉ះពាល់ផ្ទាល់៤៧នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស នៅ​ថ្ងៃ​ទី​១៤ សីហា ២០២១​ថា បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ចំនួន​៣៨​នាក់ ស្រី​២២​នាក់ «​ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​១៩ ចំនួន​០៣​នាក់…

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស នៅ​ថ្ងៃ​ទី​១៤ សីហា ២០២១​ថា បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ចំនួន​៣៨​នាក់ ស្រី​២២​នាក់ «​ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​១៩ ចំនួន​០៣​នាក់ អ្នក​សង្ស័យ​០៥​នាក់ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​ចំនួន​២៩​នាក់ វិជ្ជមាន​កូ​វី​ដ​១៩» ។

ក្នុង​នោះ​ក្មេង​ប្រុស​០៧​នាក់ អាយុ​០៥​ឆ្នាំ​១​នាក់ អាយុ​០៩​ឆ្នាំ​២​នាក់ អាយុ​១២​ឆ្នាំ​ម្នាក់ អាយុ​១៣​ឆ្នាំ​៣​នាក់ ក្មេង​ស្រី​០៨​នាក់ ទារិកា អាយុ​០៩​ខែ​ម្នាក់ អាយុ​០៣​ឆ្នាំ​ម្នាក់ អាយុ​០៥​ឆ្នាំ​ម្នាក់ អាយុ​០៧​ឆ្នាំ​ម្នាក់ អាយុ​០៨​ឆ្នាំ​២​នាក់ អាយុ​១០​ឆ្នាំ​ម្នាក់ អាយុ​១៣​ឆ្នាំ​ម្នាក់ ។

អ្នក​ពាក់ព័ន្ធ​ផ្ទាល់​៤៧​នាក់ ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ចំនួន​៣៨​នាក់​ស្រី​២២​នាក់ ករណី​ស្លា​.​ប់​ថ្មី​គ្មាន តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០២១ ។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ សីហា ២០២១ ខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​សរុប​៥,៣៤០​នាក់ ស្រី​២,៩៣២​នាក់ ជា​សះស្បើយ​សរុប​៤,៨៩៣​នាក់​ស្រី​២,៧១៥​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៣១៦​នាក់​ស្រី​១៣៥​នាក់ ។ ករណី​ស្លា​.​ប់​កើនឡើង​១២៤​នាក់ ស្រី​៧៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ