ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺកូវីដ១៩ម្នាក់ស្លា.ប់ ខណៈរកឃើញករណីវិជ្ជមាន៣៥ នាក់​ផ្សេងទៀត

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​១៤ សីហា ២០២១ អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់​ស្លា​.​ប់ និង​មនុស្ស​ប្រមាណ​ជា​៣៥​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល ។…

ខេត្តស្ទឹងត្រែង ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​១៤ សីហា ២០២១ អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់​ស្លា​.​ប់ និង​មនុស្ស​ប្រមាណ​ជា​៣៥​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល ។

រដ្ឋបាល​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា អ្នកជំងឺ​ដែល​បាន​បាត់បង់​ជីវិត​នោះ​ឈ្មោះ ស្លេះ​ម៉ាត់ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ចំណុច​ភ្នំ​ខៀវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​បាន​ទទួលមរណភាព នៅ​ក្នុង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​១៩ ខេត្តស្ទឹងត្រែង ។

ដោយសារ​ស្ថានភាព​សួត​អ្នកជំងឺ​នេះ​មាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​ក្រុម​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន ។

គួរ​បញ្ជាក់​ថា អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​ខេត្តស្ទឹងត្រែង មាន​ករណី​ស្លា​.​ប់​បាន​កើន​ដល់​ទៅ​៦​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ទល់​នឹង​បច្ចុប្បន្ន ។

ដោយឡែក បើ​គិត​ត្រឹម​ល្ងាច​វេលា​ម៉ោង​៥​និង​០០​នាទី​ថ្ងៃ​ដដែល​នេះ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ធ្វើតេស្ត​រហ័ស​លើ​មនុស្ស​ជា​ច្រើន​ក្នុង​សហគមន៍​មូលដ្ឋាន ដោយ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៣៥​នាក់ ក្នុង​នោះ​ស្រី​១៨​នាក់ ។

ចំនួន​នេះ​បាន​កើន ឡើង​លើ​អ្នក​ឆ្លង​សរុប​៦៥៣​នាក់ ស្រី​៣០៨​នាក់ អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) ចំនួន ២​នាក់ អ្នកជា​សះស្បើយ​៤៧៨​នាក់​ស្រី​២១៣​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​១៦៨ នាក់ ស្រី​៩៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ