ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រុំ ស្លឹកគ្រៃ រំដេង និងខ្ញីខ្មៅ មានទីផ្សារនៅអូស្ត្រាលី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនអូស្ត្រាលី កសិផលសាមញ្ញរបស់កម្ពុជាមួយចំនួន មានរុក្ខជាតិម្រុំ ស្លឹកគ្រៃ រំដេង និងខ្ញីខ្មៅ ដែលដាំដុះតាមបែបសរីរាសង្គមានឱកាសនាំចេញទៅកាន់ទីផ្សារប្រទេសអូស្រា្តលី ។…

រាជធានីភ្នំពេញ ៖ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនអូស្ត្រាលី កសិផលសាមញ្ញរបស់កម្ពុជាមួយចំនួន មានរុក្ខជាតិម្រុំ ស្លឹកគ្រៃ រំដេង និងខ្ញីខ្មៅ ដែលដាំដុះតាមបែបសរីរាសង្គមានឱកាសនាំចេញទៅកាន់ទីផ្សារប្រទេសអូស្រា្តលី ។ នាំចេញទៅស្រស់ និងកែច្នៃជាអាហារបំប៉ន ។

ក្រុមហ៊ុនអូស្ត្រាលីមួយឈ្មោះ Lexmin Pty Ltd Cambodia បានកំពុងវិនិយោគលើការដាំដុះដំណាំសរីរាង្គ លើផ្ទៃដី ២២ ហិកតា ដើម្បីផលិតអាហារបំប៉ននាំចេញ ។ កសិកផលសីរីរាង្គខាងលើនេះត្រូវបានអះអាងថា កំពុងតែមានទីផ្សារខ្ពស់នៅក្រៅស្រុក ហើយក្រុមហ៊ុនមានគម្រោងបន្តពង្រីកផលិតកម្មការដាំដុះ បន្លែតាមស្តង់ដារសរីរាង្គសម្រាប់ធ្វើការនាំចេញ ។ ដោយឡែកផលិតកម្មកែច្នៃ ក្រុមហ៊ុនបានរៀបចំខ្សែច្រវាក់កែច្នៃ ដែលត្រូវបានពិនិត្យវាយតម្លៃទទួលស្គាល់អនុលោមភាពតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធគុណភាព សុវត្ថិភាព អនាម័យ រួមមានទាំងស្តង់ដារសហភាពអឺរ៉ុប អាមេរិក អូស្ត្រាលី កាណាដាជាដើម ។

ក្រសួងកសិកម្មបញ្ជាក់ថា កន្លងមកក្រុមហ៊ុនបានកែច្នៃជាផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញភាគច្រើនទៅ កាន់ទីផ្សារប្រទេស អូស្ត្រាលី ហើយថ្មីៗនេះក្រុមហ៊ុនបានសម្រេចកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ផលិតផលសរីរាង្គចំនួន ៥០ តោន (តែម្រុំ តែស្លឹកគ្រៃ តែខ្ញីខ្មៅ តែម្ជូរព្រឹក) ឱ្យដល់ដៃគូក្នុងស្រុក គឺក្រុមហ៊ុន La Plantation ដែលជាក្រុមហ៊ុនមួយបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការដាំដុះ និងកែច្នៃម្រេចកំពតសម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប ។ ក្រុមហ៊ុនបានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកជាមួយ MAFF ក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មសរីរាង្គ និងធ្វើការកែច្នៃជាអាហារបំប៉នសម្រាប់សុខភាព ។ 

កាលពីដើមខែសីហា កន្លងទៅនេះ ក្រុមហ៊ុនបានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី «ការជំរុញផលិតកម្មដំណាំស្តង់ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបានឱកាសការងារនៅតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្ត្រាលី» ។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មដែលបានចុះទៅដល់កសិដ្ឋាដាំដុះ បានសម្តែងនូវអំណរសាទរ ជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងបន្តគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តសកម្មភាពរបស់គម្រោងដែលចង់ពង្រីកផលិតភាពផលិតកម្ម និងចាប់យកដៃគូក្នុងស្រុកដើម្បីផលិត និងផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ។ កិច្ចសហការក្នុងផលិតកម្មនេះ នឹងពង្រីកសក្តានុពលផលិត កែច្នៃ និងប្រើប្រាស់ធនធានដីនៅតំបន់នេះឲ្យអស់លទ្ធភាព បង្កើតការងារ ស្រូបយកពលកម្មដែលភាគច្រើនជាក្រុមគ្រួសារអតិតយុវជនផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ