ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រេកអរ​ជំនួស​អាជីវករ​​ អត់​មាន​នរណា​ម្នាក់​វិជ្ជមាន​កូ​វី​ដ​ ព្រោះ​អ្នក​​រក​ឃើញ​ខាងលើ​មិនមែន​ជា​អា​ជីករ​លក់ដូរ​ក្នុង​ផ្សារ​ដេប៉ូ​ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់​ទឹកល្អក់​ទី​៣ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២១ នៅ​ទី​រួម​ផ្សារ​ដេប៉ូ រដ្ឋបាល​ខណ្ឌទួលគោក​បាន​សហ​ការណ៍​ជាមួយ​ក្រុម​គ្រូពេទ្យ TYDA ចុះ​យក​សំណាក​បងប្អូន​អា​ជីករ​លក់ដូរ…

រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់​ទឹកល្អក់​ទី​៣ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២១ នៅ​ទី​រួម​ផ្សារ​ដេប៉ូ រដ្ឋបាល​ខណ្ឌទួលគោក​បាន​សហ​ការណ៍​ជាមួយ​ក្រុម​គ្រូពេទ្យ TYDA ចុះ​យក​សំណាក​បងប្អូន​អា​ជីករ​លក់ដូរ ក្នុង​ផ្សារ​ដេប៉ូ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ធ្វើ​សំណាក ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក តាម​ការ​យក​សំណាក Rapid Test សរុប​ចំនួន ២៣៩​នាក់ ស្រី​១៣៨​នាក់ ជា​លទ្ធផល​វិជ្ជមាន​៥​នាក់ ស្រី​១​នាក់ (​មិនមែន​ជា​អា​ជីករ​លក់ដូរ​ក្នុង​ផ្សារ​ដេប៉ូ​ទេ​) ។

សូម​រួម​ត្រេកអរ​ជំនួស​អាជីវករ​ផ្សារ​ដេប៉ូ​ផង​ដែល​អត់​មាន​នរណា​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩ ព្រោះ​អ្នក​ដែល​រក​ឃើញ​ខាងលើ​មិនមែន​ជា​អា​ជីករ​លក់ដូរ​ក្នុង​ផ្សារ​ដេប៉ូ​ទេ ។

សូម​បញ្ជាក់ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា​នេះ​ថា ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​បងប្អូន​អា​ជីករ​លក់ដូរ រួម​នឹង​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ផ្សារ​នេះ​ជា​ញឹកញាប់​ក្នុង​ផ្សារ​ដេប៉ូ ២៣៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ