ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដាំត្រកួនបាត់ចំណូល ដោយសារធ្លាក់ថ្លៃ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពលរដ្ឋនៅឃុំអំពៅ ស្រុកកណ្តាលស្ទឹង ជាច្រើនបានដំាត្រកួនជាដំណាំបន្ទាប់បន្សំក្រៅស្រូវ ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារដូចជាការចំណាយលើការសិក្សារបស់កូនប្រចំាថ្ងៃ ប៉ុន្តែនៅឆ្នាំនេះត្រកួនបានធ្លាក់ថ្លៃខ្លំាងធ្វើឲ្យអ្នកដំាអស់សង្ឃឹម ។ ត្រកួនដែលធ្លាប់បានថ្លៃ ១០០០…

រាជធានីភ្នំពេញ ៖ ពលរដ្ឋនៅឃុំអំពៅ ស្រុកកណ្តាលស្ទឹង ជាច្រើនបានដំាត្រកួនជាដំណាំបន្ទាប់បន្សំក្រៅស្រូវ ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារដូចជាការចំណាយលើការសិក្សារបស់កូនប្រចំាថ្ងៃ ប៉ុន្តែនៅឆ្នាំនេះត្រកួនបានធ្លាក់ថ្លៃខ្លំាងធ្វើឲ្យអ្នកដំាអស់សង្ឃឹម ។ ត្រកួនដែលធ្លាប់បានថ្លៃ ១០០០ រៀលឡើងក្នុង ១ គីឡូក្រាម បែរជាធ្លាក់ថ្លៃមកនៅត្រឹមតែ ៧០០ រៀលក្នុងមួយគីឡូក្រាម ឬក្រោយនេះទៀតផង ។

លោកស្រី សាំង​ ភឿក ជាកសិករមួយរូបដែលដាំដំណាំត្រកួន បាននិយាយថា អ្នកស្រីបានផ្តើមដាំត្រកូននេះអស់រយៈពេលជាង ៧ ឆ្នាំមកហើយ ។ត្រកួនជាដំណាំងាយស្រួលដាំដុះ ហើយប្រមូលផលក្នុងរយៈពេលខ្លី ។ តែគួរស្តាយឆ្នាំនេះត្រកួនបានធ្លាក់ថ្លៃធ្វើឲ្យគាត់ និងកសិករដទៃទៀតបាត់ចំណូល ។

ក្នុងទំហំដីទទឹង ១០ ម៉ែត្រ បណ្តោយ ៣៥​ ម៉ែត្រ អ្នកស្រី សំាង ភឿក ឱ្យដឹងទៀតថា អ្នកស្រីតែងតែទទួលបានចំណូលពីពី ៨០ ម៉ឺនរៀល ទៅ ១ លាន ក្នុងពេលប្រមូលម្តងៗ ។ ត្រកួនដាំតែ ១៥ ថ្ងៃប៉ុណ្ណោះបានប្រមូលផលហើយ ៕ ដោយ ៖ ស្រីណែត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ