ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួនយ៉ាង ត្រូវដឹងអំពីមេរោគ Delta

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្ពុជា កំពុងបុកពោះ រឿងមេរោគដែលតា វាយប្រហារ។ ចំណាត់ការទាំងអស់ ពេល​នេះបានផ្តោតការ​យកចិត្តទុកដាក់ខ្លាំង ទៅលើមេរោគបំប្លែងថ្មីនេះ។ ហេតុអ្វីកម្ពុជា បារម្ភអំពីមេរោគDelta…

ភ្នំពេញ៖ កម្ពុជា កំពុងបុកពោះ រឿងមេរោគដែលតា វាយប្រហារ។ ចំណាត់ការទាំងអស់ ពេល​នេះបានផ្តោតការ​យកចិត្តទុកដាក់ខ្លាំង ទៅលើមេរោគបំប្លែងថ្មីនេះ។ ហេតុអ្វីកម្ពុជា បារម្ភអំពីមេរោគDelta នេះ?

នេះគឺជាការពិតបួនយ៉ាង អំពីមេរោគដ៏សាហាវនេះ៖

១ វាឆ្លងខ្លាំងជាងមេរោគកូវីដ១៩ ក្នុងទម្រង់ផ្សេងៗទៀត

អង្គការសុខភាពពិភពលោក បាននិយាយថា មេរោគបំប្លែងថ្មីដែលតានេះ មានការចម្លងខ្ពស់។ ពោលគឺវាឆ្លងខ្លាំង​ដល់ទៅពីរដង បើប្រៀបធៀបនឹងមេរោគកូវីដ១៩ ផ្សេងៗទៀត។ ចំណែការសិក្សាស្រាវជ្រាវផ្សេងទៀត បាននិយាយថា វាមានលទ្ធភាពចម្លងពីមនុស្សម្នាក់ ដល់មនុស្ស ៦ នាក់ ខណៈដែលអ្នកផ្ទុកមេរោគដើម អាចចម្លងប្រមាណបីនាក់។

២ វាគ្រោះថ្នាក់ខ្លាំង ជាងមេរោគកូវីដ១៩ផ្សេងទៀត

អង្គការសុខភាពពិភពលោក និយាយថា តាមទិន្ន័យខ្លះ បង្ហាញថា ធ្វើអោយមនុស្សឈឺរឹតតែខ្លាំង បើប្រៀបធៀបនឹង​មេរោគកូវីដ១៩ ផ្សេងទៀត។ រឿងនេះ កើតមានជាពិសេស​ចំពោះមនុស្ស មិនទាន់​ចាក់វ៉ាក់សាំង។ ការសិក្សាស្រាវជ្រាវ នៅកាណាដា និងស្កត់លែន បានបង្ហាញថា មេរោគដែលតា ធ្វើអោយអ្នកជំងឺចូលពេទ្យ​ច្រើនជាងមេរោគអាល់ហ្វា។

៣ មេរោគ ដែលតា ធ្វើបាបអ្នកមិនចាក់វ៉ាក់សាំងខ្លាំងជាងគេ

អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺជាការបារម្ភខ្លាំងបំផុត ចំពោះមុខនៃការវាយប្រហារ ដោយមេរោគដែលតា។ មេរោគដែលតា អាចឆ្លងអ្នកចាក់វ៉ាក់សាំងហើយ។ ប៉ុន្តែអ្នកមិនទាន់ចាក់វ៉ាក់ គឺជា​អ្នកងាយ​គ្រោះថ្នាក់ជាងគេ។ ដូច្នេះបើអ្នកខ្លាចមេរោគដែលតា អ្នកត្រូវចាក់វ៉ាក់សាំងការពារខ្លួន។

៤ អ្នកចាក់វ៉ាក់សាំងហើយ និងមានឆ្លងមេរោគ ដែលតា គឺអាចចម្លងដល់អ្នកដទៃ

ជាការពិតវ៉ាក់សាំង ជួយការពារយើង មិនអោយស្លាប់ និងមិនអោយចូលពេទ្យ ប៉ុន្តែនេះ មិនមានន័យថា គ្រប់គ្នាសុទ្ធតែ​លែងឆ្លងមេរោគដែលតាឡើយ។ អ្នកចាក់វ៉ាក់សាំងហើយ នៅតែអាចឆ្លងមេរោគដែលតា។ ពួគេក៏អាចចម្លង ទៅអ្នក​ដទៃទៀត​ផងដែរ។ ប៉ុន្តែគេគិតថា រយ:ពេលនៃលទ្ធភាពចម្លងនេះ គឺអាចមានរយ:ពេលខ្លី និងឆាប់បាត់បង់។ នេះគឺដោយសារ​មេរោគ ដែលតា នឹងធ្លាក់ចុះលឿន ក្នុងខ្លួនអ្នកចាក់វ៉ាក់សាំងហើយ បើប្រៀបធៀបនឹងអ្នកមិនទាន់​ចាក់វ៉ាក់សាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ