ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ ពិសេស Detla គ្រោះថ្នាក់ខ្លាំងណាស់ ចំពោះស្ត្រីមានផ្ទៃពោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ ដែលឆ្លងកូវីដ មានគ្រោះថ្នាក់ខ្លាំងណាស់។ ពួកគេ ត្រូវតែចាក់វ៉ាក់សាំង ដើម្បីការពារជីវិតខ្លួនឯង និងកូន។ បុគ្គលិកសុខាភិបាល មិនគួរបដិសេធស្ត្រីមានផ្ទៃពោះ…

ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ ដែលឆ្លងកូវីដ មានគ្រោះថ្នាក់ខ្លាំងណាស់។ ពួកគេ ត្រូវតែចាក់វ៉ាក់សាំង ដើម្បីការពារជីវិតខ្លួនឯង និងកូន។ បុគ្គលិកសុខាភិបាល មិនគួរបដិសេធស្ត្រីមានផ្ទៃពោះ មិនឲ្យទទួលការចាក់វ៉ាក់សាំងនោះ​ទេ។  

សារព័ត៌មានបរទេសធំៗ ដូចជា ទស្សនាវដ្តី Forbes ទស្សនាវដ្តី The Time សារព័ត៌មាន ABC សារព័ត៌មាន Washington Post សារព័ត៌មាន BBC ជាដើម បានចុះផ្សាយអត្ថបទ ដែលជំរុញអោយស្ត្រីមានផ្ទៃពោះ ទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។

ការសិក្សាដ៏ធំមួយ ដែលប្រមូលទិន្នន័យពីមន្ទីរសម្ភព ចំនួន ៧០៣ កន្លែង នៅសហរដ្ឋអាមេរិក បង្ហាញអោយឃើញថា៖

• ស្រ្តីមានផ្ទៃពោះ ដែលឆ្លងកូវីដ មានហានិភ័យស្លាប់ ចំនូន ១៧ ដង ច្រើនជាងស្រ្តីមាន​ផ្ទៃពោះ ដែលមិនឆ្លងកូវីដ។

• ស្រ្តីមានផ្ទៃពោះ ដែលឆ្លងកូវីដ មានហានិភ័យរលាកផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (ARDS) ចំនួន ៣៤ ដង លើសស្រ្តីមានផ្ទៃពោះ ដែលមិនឆ្លងកូវីដ។

• ស្រ្តីមានផ្ទៃពោះ ដែលឆ្លងកូវីដ មានហានិភ័យ ត្រូវព្យាបាលដោយម៉ាស៊ីនជំនួយដង្ហើម ១៣ ដង ច្រើនជាងស្រ្តីមានផ្ទៃពោះ ដែលមិនឆ្លងកូវីដ។

ការរកឃើញនេះ បានបញ្ជាក់ច្បាស់អំពីហេតុផល ដែលត្រូវលើកទឹកចិត្តអោយស្ត្រីមានផ្ទៃពោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

មជ្ឈមណ្ឌលគ្រប់គ្រង និបង្ការជំងឺឆ្លងអាមេរិក ក៏បានជំរុញអោយស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ​។ គេបានថ្លឹងថ្លែងថា ផលប្រយោជន៍នៃការចាក់វ៉ាក់សាំង មានច្រើនលើសលុប បៀបធៀបនឹងផលរំខាន ដែលអាចបណ្តាលមកពីវ៉ាក់សាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ