ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មៀនប៉ៃលិនគ្មានទីផ្សារ ប្រធានសមាគមសណ្ឋាគារទិញ ២០ តោនទប់ខាតកសិករយកចែកមិត្តភ័ក្តិហូប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយសារតែឃើញផ្លែមៀនប៉ៃលិននៅស្រុកភ្នំព្រឹក និងតំបន់ដទៃទៀតកំពុងមានបញ្ហាទីផ្សារ លក់មិនចេញធ្វើឲ្យអ្នកដាំខាតបង់ដើមទុននោះ អ្នកជំនួញវ័យក្មេងក្នុងស្រុកម្នាក់បានប្រកាសជួយទិញផ្លែមៀនពីកសិករដើម្បីទប់ខាតរបស់ពលរដ្ឋ យកចែកចាយជូនដៃគូជំនួញក្នុងស្រុកចែកចាយបងប្អូនទទួលទាន ។  លោក ឌិន…

រាជធានីភ្នំពេញ ៖ ដោយសារតែឃើញផ្លែមៀនប៉ៃលិននៅស្រុកភ្នំព្រឹក និងតំបន់ដទៃទៀតកំពុងមានបញ្ហាទីផ្សារ លក់មិនចេញធ្វើឲ្យអ្នកដាំខាតបង់ដើមទុននោះ អ្នកជំនួញវ័យក្មេងក្នុងស្រុកម្នាក់បានប្រកាសជួយទិញផ្លែមៀនពីកសិករដើម្បីទប់ខាតរបស់ពលរដ្ឋ យកចែកចាយជូនដៃគូជំនួញក្នុងស្រុកចែកចាយបងប្អូនទទួលទាន ។ 

លោក ឌិន សុមេធារឹទ្ធ  ប្រធានសមាគមសណ្ឋាគារកម្ពុជា បានប្រកាសទិញមៀនពីកសិករចំនួន ២០ តោន ដើម្បីជាការលើកទឹកចិត្តដល់កសិករកម្ពុជាក្នុងការផលិតផ្លែឈើ ក្នុងខណៈពួកគាត់កំពុងជួបប្រទះនឹងបញ្ហា ។ លោកថា ៖ «ការប្រកាសទិញនេះ យើងមិនមែនទិញដើម្បីលក់បន្តយកចំណេញនោះទេ តែខ្ញុំទិញដើម្បីយកទៅឱ្យមិត្តភក្ដិម្នាក់ ១ តោនៗ ដើម្បីចែកជូនដល់មិត្តភក្ដិបងប្អូនញាតិមិត្តរបស់ពួកគេ ។ មួយទៀតដោយខ្ញុំមានបុគ្គលិកជាច្រើន និងមិត្តភក្តិនៅក្នុងភូមិផ្កាត្រកួនបានស្នើសុំទិញម្នាក់ ១០០ គីឡូ ២០០ គីឡូដើម្បីទុកចែកគ្នាបរិភោគក៏សម្រេចថា ជួយទិញកសិករតែម្ដងទៅ» ។ 

អ្នកជំនួញខាងលើបន្តថា តាមពិតគម្រោងទិញតែ ១០ តោនទេ ប៉ុន្តែមកដល់ពេលនេះ មានអ្នកបញ្ជាទិញតាមលោកចេះតែកើនឡើង រហូតមកដល់ពេលនេះសរុបចំនួនទៅវាមានជាង ២០ តោនទៅហើយ ដូច្នេះហើយលោកក៏បានប្រាប់ទៅតំណាងកសិករនៅស្រុកភ្នំព្រឹកជួយប្រមូលទិញពីកសិករដើម្បីជួយកសិករក្នុងគ្រាមានវិបត្តិបែបនេះ ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា បច្ចុប្បន្នផ្លែមៀនប៉ៃលិនចាប់ផ្ដើមប្រមូលផលហើយ ប៉ុន្តែដោយសារតែកូវីដ ១៩ រីករាដាលជាពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ធ្វើឱ្យការនាំចេញមានភាពពិបាកហើយដោយសារតែរបាំងភូតគាមអនាម័យ ធ្វើឱ្យផ្លែឈើរបស់កម្ពុជាមួយនេះ មិនអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ទើបធ្វើឱ្យផ្លែឈើនេះជួបបញ្ហាទីផ្សារ  ។ ក្រសួងបញ្ជាក់ថា បានដាក់សំណើរដើម្បីចរចាបើកទីផ្សារសម្រាប់ផ្លែ មួយប្រភេទនេះ ទៅកាន់ប្រទេសចិន និងថៃរួចហើយ ដូច្នេះនៅពេលចរចាបានសម្រេចរំពឹងថា ផ្លែឈើនេះនឹងមានទីផ្សារធំជាងមុនផងដែរ ។

ដោះស្រាយបញ្ហាចំពោះមុខ លោក ឌិន សុមេធារឹទ្ធ  បានកំពុងតែទាក់ទងទៅនឹងគណៈកម្មការកូវីដដើម្បីទិញផ្លែឈើមកចែកចាយដល់ម្ចាស់សណ្ឋាគារដែលក្រសួងកំណត់យកធ្វើជាចត្តាឡីស័កហើយលក់ផ្លែឈើនេះជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័កទាំងជនជាតិខ្មែរ និងបរទេស ។ លោកបាកំពុងទាក់ទងម្ចាស់ភោជណីយដ្ឋាននានាដើម្បីចួលរួមដោះស្រាយការលំបានកសិផលខ្មែរមួយប្រភេទនេះដែរ ។ «ដើម្បីជួយដល់កសិករខ្ញុំបានទិញក្នុងតម្លៃមួយខ្ពស់ជាងទីផ្សារទៅទៀត ដូច្នេះកសិករនឹងទទួលបានចំណេញច្រើនពីការជួយរបស់យើងដើម្បីឱ្យពួកគាត់បន្តការងារបន្ថែមទៀត» នេះជាការបញ្ជាក់លោក ឌិន សុមេធារឹទ្ធ ដែលជាម្ចាស់រមណីយដ្ឋានបឹងត្រកួនផងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ